ករណីគ្រោះ ថ្នាក់ចរាចរ រវាងម៉ូតូ និងត្រាក់ទ័រ បណ្តាយអោយស្លាប់១នាក់ និងរបួសធ្ងន់ ២នាក់នៅក្នុង ស្រុកភ្នំព្រឹក ។

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូនិង ត្រាក់ទ័របណ្តាលអោយ រងរបួសធ្ងន់២នាក់ និងស្លាប់ម្នាក់ភ្លាមៗ នៅនិងកន្លែងហេតុការ នេះកើតឡើងកាលពី រសៀលថ្ងៃទី២៧ ខែមិនាឆ្នាំ២០២០ វេលាម៉ោង១៦ និង៥០នាទីនៅចំណុច ផ្លូវជាតិលេខ៥៩ស្ថិតក្នុង ភូមិពេជ្រចិន្តាឃុំ ពេជ្រចិន្តាស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីមន្ត្រីនគរបាល មូលដ្ឋានបានអោយ ដឹងថាមុនពេលកើត ហេតុឃើញមានម៉ូតូ មួយគ្រឿងម៉ាក សង់សេ១២៥ ពណ៌ខ្មៅសេរី ២០១៨ពាក់ស្លាក់លេខ ១AC២៣៧៩មានគ្នា៣ នាក់បើកបរដោយ ឈ្មោះប៊ិន ទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង បានស្លាប់ នៅនិង កន្លែងកើតហេតុ ចំណែកអ្នកជិះពី ក្រោយ២នាក់ទៀត រងរបួសធ្ងន់ មានឈ្មោះ ធី វាឃិន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ វន កុម្ភះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង ជាមួយគ្នា ជិៈម៉ូតូទិសដៅពីជើង ទៅត្បូង បញ្ច្រាសទិសគ្នា  បានបុកចំពីចំហៀង នៃខាងស្ដាំត្រាក់ទ័រ   ដែលបើកបរដោយ ឈ្មោះ ណែម ចិន្ដា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា  ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានប្រាប់ អោយច​ដឹងទៀត ថាករណីខាងលើ បណ្តាលមកភាគី ខាងម៉ូតូបើកបរ មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចំណែកត្រាក់ទ័រ បានបត់ចូលផ្ទះផ្នែក​ ខាងមុខជាប់របងផ្ទះ និងខាងក្រោយនៅលើចិញ្ចើមផ្លូវ ម៉ូតូក៏បុកចំហៀងស្ដាំ នៃត្រាក់ទ័រតែម្ដង ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកភ្នំព្រឹកបានចុះមក ដល់កន្លែងកើត និងធ្វើការវាស់វែង ព្រមទាំងនាំយកវត្ថុតាង ទាំងពីរខាងលើ មកកាន់អធិការរដ្ឋាន នគរបាលស្រុកភ្នំព្រឹក ដើម្បីរងចាំការដោះ ស្រាយនៅពេលក្រោយ។

ចំណែកអ្នករងគ្រោះ ត្រូវាបានកម្លាំង នគរបាលមញ្ជូនទៅ សង្ក្រោះនៅឯមន្ទី ពេទ្យឯកជនក្នុង ស្រុកភ្នំព្រឹក រឺឯសាកសពក្រោ ពីកម្លាងជំនាញបាន ពិនិត្យរួចរាល់ហើយ ក៏បានប្រគល់ទៅ អោយសាច់ញាតិ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *