យុវជនម្នាក់ចេញពីគុក មិនកែខ្លួនបោកម៉ូតូក្នុងភូមិ ចំនួន២គ្រឿងយកទៅ បញ្ជាំលេងល្បែងទិញ គ្រឿងញៀនជក់យ៉ាង សប្បាយត្រូវ នគរបាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ចេញពី គុកមិនគិតកែខ្លួនបែក គំនិតបោកម៉ូតូក្នុង ភូមិចំនួន២ គ្រឿងយកទៅ បញ្ជាំលេងល្បែង ទិញគ្រឿងញៀនជក់ យ៉ាងសប្បាយត្រូវ បានកម្លាំងនគរបាល ចាប់ឃាត់ខ្លួន នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០នៅក្នុងផ្ទះ ។

លោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិត ស្រាលបានឲ្យដឹង ថាជនសង្ស័យ ឈ្មោះទួង រាសី ភេទប្រុសអាយុ២៧ឆ្នាំ​ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

វរសេនីយ៍ឯក ខែម សោភ័ណបានបញ្ជាក់ ឲ្យដឹងទៀតថាជនសង្ស័យ ត្រូវបានតុលាការកាត់ ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១ឆ្នាំកន្លះ ពេលចេញមកវិញ ទើបបាន១ខែកន្លះពីបទលួច។

លោកវរសេនីយ៍ ឯក ខែម សោភ័ណ បានបន្តថាជនសង្ស័យ នេះកន្លងមកនៅថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទីយប់ ជនសង្ស័យឈ្មោះ បានខ្ចីម៉ូតូម៉ាក ZOOMER ​ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ពោធិសាត់  1E-7277 របស់ឈ្មោះធុង ឆៃយ៉ា ភេទប្រុសអាយុ២០ឆ្នាំ​ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ពេលកំពុងអង្គុយផឹក ស៊ីជាមួយគ្នាថាជិៈទៅ ទិញសាច់ក្លែម ហើយជិៈយកទៅបានបាត់ មិនត្រឡប់មកវិញ ករណីទី២នៅវេលា ម៉ោង១១និង៥០នាទី យប់រំលងអា ធ្រាតថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ជនសង្ស័យបាន យកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1I-8743 របស់ឈ្មោះសុខ សុផល ភេទប្រុសអាយុ៤៩ឆ្នាំនៅ ភូមិបឹងវែង ឃុំ​តាឡំ ស្រុកមង្គលបូរី ដោយនិយាយថា ខ្ចីទៅទិញទឹកផឹក ហើយជិៈទៅបាត់មិន ត្រឡប់មកវិញ។

លោកវរសេនីយ៍ ឯក ខែម សោភ័ណបាន បញ្ជាក់ឲ្យដឹងថាក្រោយ ពីម្ចាស់ប្តឹងម៉ូតូត្រូវ បានកម្លាំងនគរបាល ស្រុកភ្នំស្រុកដឹកនាំ ដោយលោកយ៉តសុផល អធិការនគរបាល ស្រុកភ្នំស្រុកចុះឃាត់ ខ្លួននៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ នៅនឹងផ្ទះ។

ជនសង្ស័យ នៅចំពោះមុខសមត្ថ កិច្ចជនសង្ស័យបាន សារភាពថាខ្លួនពិតជាបាន យកម៉ូតូរបស់ជនរង គ្រោះយកទៅ បញ្ជាំប្រាកដក្រោយ ពីយកទៅបញ្ជាំបាន លុយគេទៅលេង ល្បែងនៅកាស៊ីណូ និងទិញ គ្រឿងញៀនជក់អស់។

ដោយផ្អែកទៅលើបន្តឹង របស់ជនរងគ្រោះ ជាម្ចាស់ម៉ូតូនិងចម្លើយ សារភាពរបស់ជនសង្ស័យ កំលាំងនគរបាល ជំនាញព្រហ្មទណ្ឌ កំរិតស្រាលខេត្ត បានរៀបចំសំណុះរឿង បញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *