សម្ដេច ស ខេង ជួប​សំណេះសំណាល​ជាមួយ ​មន្ត្រី​នៃ​អង្គភាព​និង​ស្ថាប័ន ​នានា​នៅ​ច្រកទ្វារព្រំដែន​ អន្តរជាតិ​ប៉ោយប៉ែត​

(ខេត្តបន្ទាយមានជ័យ) ៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះ សំណាល​ដោយផ្ទាល់ ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា ដែល​កំពុង​បំពេញ ភារកិច្ច​តាម​បណ្ដា​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ពិធី​ជួប​ សំណេះសំណាល​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ប៉ុស្តិ៍ នគរបាល​អន្តោរ​ប្រវេសន៍ ​ច្រកទ្វារ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ក្រោម​អ​ធី​តី​ភាព​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធី​ជួប​សំណេះ សំណាល​នេះ​មានការ​អញ្ជើញ​ ចូលរួម​ពី​ឯកឧត្តម​លោក ជំទាវ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ ក្រុមការងារ​ចុះ ​មូលដ្ឋាន​ខេត្ត​បន្ទា​មានជ័យ ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ ​រដ្ឋបាល​ប​បន្ទាយមានជ័យ ជាពិសេស​មន្ត្រីរាជការ និង​កងកម្លាំង ដែល​បំពេញភារកិច្ច​នៅ តាម​បណ្ដា​អង្គភាព ​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ​។​

​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​៖​ ការចូលរួមចំណែក​ផ្ដល់ ​ការលើកទឹកចិត្ត​ដល់ ​មន្ត្រី​ទាំងអស់​ដែល​កំពុង ​បំពេញភារកិច្ច​តាម​បណ្ដា ​អង្គភាព​នៅ​ច្រកទ្វារ ព្រំដែន​កម្ពុជា ថៃ ទាំង​នៅ​ខេត្ត បន្ទាយមានជ័យ ក្នុង​បរិបទ​ដែល ​ពិភពលោក កំពុង​ប្រឈម​ខ្លាំង ​នឹង​ការរីក​រាលដាល ​ជំងឺ​កូ​វីដ​១៩ ដែល​ពេលនេះ​បាន ​ក្លាយជា​វិបត្តិ​ធ្ងន់ធ្ងរ​ របស់​ពិភព​កលោក​។

​សម្ដេច​បាន​បន្តថា​ក្រៅ ​តែ​បាននិងកំពុង​រីក​រាល ​ដាល​នៅ​បណ្ដា​ប្រទេស​ ស្ទើ​ទាំងអស់​លើ​ពិភពលោក  ពិសេស​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​ម​ជ្ឈឹ​ម​បូព៌ា បន្ទាប់ពី​ប្រទេស​ចិន​មាន​ សភាព​ធូរស្រាល​នោះ នៅពេលនេះ​តំបន់ ​អាស៊ាន​ទាំង​១០​ប្រទេស សុទ្ធ​តែមាន​អ្នក ​ឆ្លង​ជំងឺ​កូ​វីដ​ទាំងអស់​។ ​សម្ដេច​បានបញ្ជាក់​ អំពី​ការសម្រេចចិត្ត ​ដាក់​ប្រទេស​ក្នុង​គ្រា ​មាន​អាសន្ន​របស់ ​រដ្ឋាភិបាល​ថៃ​ដើម្បី ​អនុវត្ត​វិធានការ​ទប់ ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​បាន ​បិទ​ការដ្ឋាន​ការងារ​ មួយចំនួន ធ្វើឱ្យ​ពលរដ្ឋ​ថៃ​នៅ​ទំនេរ ហើយ​ពលរដ្ឋ​ខ្មែរ​ ខ្លះ​នៅ​ទីនោះ​ក៏​ទំនេរ​ពី​ការងារ​។​​

ព្រោះតែ​ដូច្នេះហើយ សម្ដេច​បានផ្ដល់​កា រ​ពន្យល់ថា​ពលរដ្ឋ​ ខ្មែរ​ទំនេរ​ពី​ការងារ និង​មានការ​ភ័យ ខ្លាច​ផង​នោះ បាន​ចាប់ផ្ដើម​សំរុក​ នាំគ្នា​វិល​ត្រឡប់មក ​ប្រទេស​កម្ពុជា​វិញ​ នា​ប៉ុន្មាន​ថ្ងៃមុន ដែល​ធ្វើឱ្យ​អាជ្ញា ធរ​ច្រកទ្វារព្រំដែន​ជួប​ ការលំបាក​ក្នុងការ​ ពិនិត្យ​សុខភាព​ពួ កគាត់​ពេល​ឆ្លង​ព្រំដែន​។ ដោយសារ​ពួកគាត់ ​បានធ្វើ​ដំណើរ​ដ​ល់​ស្រុក កំណើត​ហើយ​នោះ សម្ដេច​បាន​សុំ​គោល ការណ៍​ពីស​ម្ដេច​តេ​ជោ ដើម្បី​ ណែនាំ​អាជ្ញាធរ ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ភូមិ​ឃុំ ត្រូវ​គ្រប់គ្រង​វត្ត មាន​ពួកគាត់​ឱ្យបាន និង​ស្នើឱ្យ​ពួកគាត់​ នៅ​ដោយឡែក​១៤​ថ្ងៃ​សិន​។​

​ពាក់ព័ន្ធ​នឹង​ការ ដាក់​ប្រទេស​ក្នុង​គ្រា ​មាន​អាសន្ន​របស់ ​រដ្ឋាភិបាល​ថៃ សម្ដេច​បាន​មាន ប្រសាសន៍ថា​ ប្រសិនបើ​មាន ​ពលរដ្ឋ​ខ្មែរ​យើង​បន្តធ្វើ ​ដំណើរ​ចូលមក​ ប្រទេស​វិញ​នោះ គឺ​រាជរដ្ឋាភិបាល ​យើង​មិនអាច​ ទប់ស្កាត់​ពលរដ្ឋ​ យើង​មិនឱ្យ​វិល​ មកវិញ​បានទេ​។ សម្ដេច​បាន​ណែនាំ​ ឱ្យ​ត្រៀម​ទទួល​ស្វាគមន៍ ​ពួកគាត់​ដោយ ​ប្រកាន់​អ​កប្ប​កិរិយា ​ថ្លៃថ្នូរ​សុភាពរាបសារ និង​ទន់ភ្លន់ ប៉ុន្តែ​ត្រូវ​វិធានការ ​ម៉ឺងម៉ាត់​តាម​ក្បួន​ សុខាភិបាល ដើម្បី​ធានា​សុខ ​សុវត្ថិភាព​ពួកគាត់ និង​ក្រុមគ្រួសារ ​នៅឯ​ស្រុកកំណើត​។

ជាមួយគ្នានេះ​ក៏ ត្រូវ​មាន​កិច្ចសហការ​ ល្អជា​មួយ​អាជ្ញាធរខេត្ត​ ខាង​ភាគី​ថៃ​ដែរ​។ ​សម្ដេច​បាន​ណែនាំ​ឱ្យ​ អាជ្ញាធរ​ប្រចាំ ​ច្រកទ្វារព្រំដែន ត្រូវ​កត់ត្រា​ឱ្យបាន ​ច្បាស់​នូវ​អត្តសញ្ញាណ ​ពលរដ្ឋ​ដែល​បាន​វិល​ ចូលមក​ប្រទេស ដើម្បី​ធានា​តាម ដាន​ស្រាវជ្រាវ​រក​ពួកគាត់ ប្រសិនបើ​មាន ​បញ្ហា​ណាមួយ ហើយ​ជាមួយ គ្នានេះ​ត្រូវខិត ខំ​ពិភាក្សា​ជាមួយ​ភាគី ​ថៃ​ដើម្បី​ចៀសវាង​ការ អនុញ្ញាតឱ្យ​ឆ្លងកាត់​តាម​ ច្រករបៀង ដែលនាំឱ្យ​ជួប​ការ លំបាក​ក្នុងការ ​ពិនិត្យ​សុខភាព និង​កំណត់​អត្ត សញ្ញាណ​ពួកគាត់ ពោលគឺ​ត្រូវ​កំណត់ ​ច្រកទ្វារ​ច្បាស់លាស់ ​សម្រាប់​ការវិល​ចូល ​ប្រទេស​របស់​ពល រដ្ឋ​ខ្មែរ​យើង​។​

​សម្ដេច​ក៏បាន​ណែ នាំ​ឱ្យ​ត្រៀម​ផ្ដល់​ម៉ាស់​ ជូន​ពលរដ្ឋ​ទាំងឡាយណា ដែល​ឆ្លង​មកពី​ប្រទេស ​ថៃ​ដោយ​មិនមាន​ម៉ាស់ ​ប្រើប្រាស់ ហើយ​ត្រូវ​ស្នើសុំ​ ពួកគាត់​សហការ ​ពិនិត្យ​កំដៅ និង​អញ្ជើញ​ពួក គាត់​ទៅ​ កន្លែង​ដែល​ត្រូវ ​កត់ត្រា​អត្តសញ្ញាណ​សិន​។

ក្នុងករណី​ដែលមាន​ អ្នកជំងឺ​ត្រូវ​សង្គ្រោះ បន្ទាន់ ហើយ​អ្នកជំងឺ​នោះ ​មិនមែនជា​អ្នក ជំងឺ​កូ​វីដ​១៩ សម្ដេច​ក៏បាន​ណែ នាំ​អភិបាលខេត្ត​ បន្ទាយមានជ័យ មន្ត្រីរាជការ ត្រូវ​ស្នើសុំ​កិច្ច សហការ​អនុញ្ញាតឱ្យ ​អ្នកជំងឺ​នោះ​ចូលទៅ​ ព្យាបាល​នៅ​ប្រទេស​ថៃ​។ ​​សម្ដេច​មាន​ជំនឿ​ង​ ថា​ភាគី​ទាំងពីរ​កម្ពុជា ថៃ​នឹងមាន​ការពិចារ ណា​ដល់​ទំនាក់ ទំនង​ទ្វេភាគី ដើម្បី​ការពារ​ផល ប្រយោជន៍​ទៅវិញ ទៅមក​រវាង​ប្រទេស និង​ប្រជាជន​នៃ​ ប្រទេស​ទាំងពីរ​។

​ជាក់ស្ដែង​ដូច​ការ បិទ​ការចេញចូល ​មនុ​ស្សរវា​ង​កម្ពុជា ថៃ កម្ពុជា វៀតណាម ដែល​ភាគី​ទាំង សងខាង​នៅតែ​បន្ត ​ការអនុញ្ញាតឱ្យ​ចេញ ចូល​ទំនិញ​ក្រោម​លក្ខ​ណ្ឌ ​រឹតបន្តឹង​សុវត្ថិភាព​នៅ ពេល​ដឹក​ឆ្លងកាត់​ព្រំដែន​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​បាន​ថ្លែង​ការកោត សរសើរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ចំណុះ​ រដ្ឋបាលខេត្ត និង​ជាពិសេស​មន្ត្រី និង​កងកម្លាំង​នៃ​អង្គភាព និង​ស្ថាប័ន​នានា​ដែល​ កំពុង​បំពេញភារកិច្ច​នៅ តាម​បណ្ដា​ច្រកទ្វារព្រំដែន​។

សម្ដេច​បានចាត់ទុក​ការ ខិតខំ​ប្រឹងប្រែង​បំពេញ ភារកិច្ច​នេះហើយ​ដែល​ ធ្វើឱ្យ​កម្ពុជា​រក្សាបាន ​សុខ​សុវត្ថិភាព​សណ្ដាប់ ធ្នាប់​សាធារណៈ ធានា​ការ អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ហើយ​ទន្ទឹមនឹងនេះ ​យើង​ក៏បាន​នឹង​កំពុង​រួម ​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង ​សង្គ្រាម​ជំងឺ​កូ​វីដ​១៩ ដើម្បី​ធានា​ការពារ ​សេចក្ដីសុខ​ជូន​ប្រជា ពលរដ្ឋ ដែល​នេះ ហើយ​គឺជា​ឧ​ត្ត​ម​គតិ ​ស្រលាញ់​ជាតិ និង​ប្រជាជន​។

​ពាក់ព័ន្ធ​នឹង​ការងារ​ផ្សព្វផ្សាយ ​អប់រំ​ដល់​ប្រជាពលរដ្ឋ ​អំពី​វិធានការ​ការពារ​ខ្លួន និង​ទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​ការកោត សរសើរ​ចំពោះ​អាជ្ញាធរ​មូល ដ្ឋាន​ទាំងអស់ ដែល​ បានរៀបចំ​ការចុះ​ចាក់ ផ្សាយ​សារ​អប់រំ​ចល័ត ​គ្រប់​ភូមិ​ឃុំ​ដល់​ប្រជាពលរដ្ឋ​។

​មុននឹង​បញ្ចប់​សម្ដេច បាន​សម្ដែង​សេចក្ដីសង្ឃឹម​ ជឿជាក់ថា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​ ចំណុះ​រដ្ឋបាលខេត្ត និង​កំពុង​បំពេញ ការងារ​នៅតាម​បណ្ដា​ អង្គភាព​ច្រកព្រំដែន​កម្ពុជា ​ថៃ​ក្នុងភូមិ​សាស្ត្រ​ ខេត្តបន្ទាយមាន ជ័យ​ទាំងអស់ នឹង​បន្ត​ខិតខំ​អនុវត្ត​តួនាទី និង​ការទទួល ខុសត្រូវ​បាន​ល្អ និង​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀស​ផុត ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​​

ក្រោយ​ពីសំណេះសំណាល ផ្តែផ្តាំ​ដល់​មន្ត្រី អាជ្ញាធរ សម្តេច​ក្រឡាហោម បាន​អញ្ជើញ​ទៅ ពិនិត្យ​មើល​នៅ​មាត់​ច្រក ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​សំណេះ​ជា​បងប្អូន​ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *