ករណីកូវីដ​១៩​នៅ​កម្ពុជា កើន​ដល់​ចំនួន ៩៨ករណី ក្រោយ​រកឃើញ​២ ករណីថ្មី​កាលពីយប់មិញ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​ បាន​ប្រកាស​កាល ពីយប់មិញថា គឹត​ត្រឹម​ម៉ោង​៨យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០ ទូទាំង​ប្រទេស​កម្ពុជា ​មាន​ករណី​ជំងឺកូវីដ​១៩ សរុបទាំងអស់​ចំនួន​៩៨នាក់ ក្រោយ​ពី​រក ឃើញ​២ករណីថ្មីទៀត។

ក្រសួងសុខា ភិបាល​កម្ពុជាថា ពីរករណីថ្មីទៀតនេះ គឺនៅ​ខេត្ត​សៀមរាប ជា​បុរស​អាយុ​៤១ឆ្នាំ និង​បុរស​អាយុ​៤៤ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី, ពួក​គេត្រូវបាន​ដាក់​ឲ្យ ​នៅ​ព្យាបាល​ក្នុង​មន្ទីរ ពេទ្យ​ខេត្ត​សៀមរាប។

បើតាម​ការ​បញ្ជាក់ ​របស់​ក្រសួងសុខាភិបាល​ថា បុរស​ទាំង​២នាក់​នេះ បានធ្វើ​តេស្ត​នៅ ​មន្ទីរ​ពេទ្យ​ផាយ៉ាថៃ ទីក្រុង​បាងកក ឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ តែ​ដោយ​សារ​សាមី​ ខ្លួន​មិន​មាន​ថវិកា​បង់ថ្លៃ ពេទ្យ​នៅទីនោះ ពួក​គាត់​ក៏​បានធ្វើ ​ដំណើរ​មក​ព្យាបាល​ នៅ​ប្រទេស​កម្ពុជា ហើយ​ក្រុម​ការងារ ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​យក​វត្ថុ​សំណាក ​របស់​បុគ្គល​ទាំងពីរនាក់ ​ខាងលើ​ទៅធ្វើ​វិភាគ​នៅ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួលបាន​លទ្ធ ផល​វិជ្ជមានវីរុស​កូវីដ​១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *