សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង៤០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រ ចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញ បេសកកម្មជាមួយ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជា មួយជំងឺកូវីដ១៩ (COVID-19)។

តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធាន ក្រុមប្រឹក្សាភិបាល បានក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសម្តេចតេជោ បានអោយដឹងថា ក្រោយពីការមាន ការពីការអំពាវនាវពី ក្រសួងសុខាភិបាល  ក្នុងការចូលរួមជាកម្លាំង ក្នុងការប្រយុទ្ធ នឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកប វិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូល រួមសកម្មភាពប្រយុទ្ធ នឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។

ក្រោយបានទទួល អ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ក៏បានបើក វគ្គបណ្តុះបណ្តាល និងបំពាក់បំប៉ន បច្ចេកទេសបន្ថែម ទៅលើការបង្ការ និងត្រួតពិនិត្យ ការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការ ចូលរួមរបស់ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយ ទឹកចិត្តដ៏អង់អាច។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែល បានអញ្ជើញមកជួបក្រុម គ្រូពេទ្យប្រឆាំង ជម្ងឺកូវីដ១៩ នាពេលនេះ ហើយក៏ជាពេលវេលា មួយដែលសម្តេចតេជោ បានថ្លែងជូនសារ ដ៏សំខាន់ៗទៅ ដល់បងប្អូន ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោបានអរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបានចូលរួម លះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹង ថាជម្ងឺនេះជាឃាតករ លាក់មុខក៏ដោយ។ ការលះបង់របស់ក្មួយៗ ក្រុមគ្រូពេទ្យគឺ ជាតម្លៃដ៏ធំធេង សម្រាប់ជួយសង្គ្រោះ ជីវិតមនុស្ស។ សម្តេចតេជោក៏ បានអរគុណដល់ អាណាព្យាបាល របស់ក្មួយៗទាំង អស់ដែលបាន អនុញ្ញាតកូនៗមក ចូលរួមក្នុង ប្រតិបត្តិការនេះ។

សម្តេចតេជោបាន បញ្ជាក់ពីមូលហេតុ ដែលត្រូវយកក្រុម គ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើក ក្រុមគ្រូពេទ្យជំនាញ ដែលមានជាង២,០០០នាក់នោះ ហើយយើងមិន ត្រឹមតែព្យាបាលតែ កូវីដ១៩ទេ គឺយើងមាន ជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិការ នេះក៏ជាពេលអោយ ពួកគាត់បានទទួល ការបណ្តុះ

បណ្តាលជំនាញ វិជ្ជសាស្ត្រផងដែរ។

នៅថ្ងៃនេះសម្តេចតេ ជោបានមាន ប្រសាសន៍ថា ពេលយើងបាន រៀបបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ  សម្រាប់ត្រៀបដាក់ អ្នកជម្ងឺ មានទាំងសណ្ឋាគារ សាសារៀន និងអគារស្នាក់នៅ របស់សិស្សផងដែរ។

សម្តេចតេជោបាន ធានាពីសុវត្ថិភាពក្រុម គ្រូពេទ្យទាំងអស់ ដែលសម្រេច ចិត្តមកនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិន គ្រប់គ្រាន់ទេ គឺមិនអោយចូល ប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យ គ្រប់គ្រាន់ទេ គឺមិនអោយ ចេញព្យាបាល អ្នកជម្ងឺនោះឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោបានថ្លែង នូវការអរព្រះគុណ ចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានព្រះរាជទាន អំណោយជាថវិកា ក្នុងសកម្មភា ពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណ បណ្តាសប្បុរសជន និងប្រជាពលរដ្ឋ ទាំងអស់ដែលចូល រួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ ពេលនេះ យើងទទួលបាន ថវិកាប្រមាណ ជាង៨លានដុល្លារ និងនៅទទួលជា បន្តបន្ទាប់ទៀត ហើយបើថវិកា នេះសល់ ក្រោយបញ្ចប់កូវីដ១៩ យើងនឹងបង្វែរ ចូលមូលនិធីគន្ធបុប្ផា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់ វិធានការដល់ដំណាក់ កាលទី២ហើយ។ ក្នុងស្ថានភាពនា ពេលបច្ចុប្បន្ននេះ សម្តេចតេជោបាន ជំរុញអោយ អាជ្ញាធរថ្នាក់ក្រោម ជាតិទាំងអស់ត្រូវ ប្រមូលការខិតខំចុះ មូលដ្ឋានដើម្បីផ្សព្វផ្សាយ ពីការការពារជម្ងឺនេះ នៅតាមស្រុក ភូមិអោយប្រជា ពលរដ្ឋយើងបានដឹង ជាពិសេសអ្នក ដែលទើបមកពី ក្រៅប្រទេស ។

សម្តេចតេជោបន្តថា ក្នុងដំណាក់កាល ទី២នេះយើងមាន កិច្ចការសំខាន់៣ គឺ៖ កិច្ចការទី១)  គឺត្រូវទប់ស្កាត់ការ រីករាលដាលអ្នក មកពីក្រៅប្រទេស។ សម្តេចតេជោបាន បញ្ជាក់ថា ជនជាតិបរទេស ទាំងអស់ដែល កើតជម្ងឺនេះនៅកម្ពុជា ត្រូវបានទទួលការព្យា បាលដោយមិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការ ជម្លៀសនិស្សិតដែល កំពុងសិក្សានៅក្រៅ ប្រទេសឡើយ។ ត្រូវមានការគ្រប់ គ្រង់ពលករដែល មកពីប្រទេសថៃ ត្រូវដាក់ពួកគាត់អោយ នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏ មិនអោយមាន មន្ត្រីកម្ពុជាទៅប្រជុំ នៅខាងក្រៅ ប្រទេសឡើយ ។ ក្នុងនោះសម្តេចតេ ជោនាយករដ្ឋមន្ត្រី ក៏បានអោយអាជ្ញាធរ កម្ពុជាត្រូវសហការ ជាមួយអាជ្ញាធរថៃ ក្នុងការធ្វើមាតុភូមិ និវត្តប្រកបដោយ សុវត្តិភាពនៃ ពលករខ្មែរ។

កិច្ចការទី២) គឺការពារអ្នកឆ្លងកុំ អោយឆ្លងទៅអ្នកដ៏ទៃ និងបន្តរកអ្នកពាក់ ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មក ដាក់ដោយឡែក មុនពេលដឹងលទ្ធ ផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយ គ្រប់មធ្យោបាយ ពីវិធីបង្កាការ ពារជម្ងឺកូវីដ១៩។ សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាច ប្រឈមយើងបាន បិទមួយចំនួនហើយ តែយើងមិនអាច បិទបានទេនៅកន្លែង សំខាន់ៗមួយចំនួនដូច ជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំ នៅប្រារព្ធធ្វើដដែល តែហាមជួបជុំ គ្នាច្រើន គឺឆ្នាំនេះ កម្ពុជាមិនបានធ្វើ ព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបង ប្អូនប្រជាពលរដ្ឋ សប្បាយជាមួយក្រុម គ្រួសារនៅតាមផ្ទះ។

សម្តេចតេជោសូម កុំអោយប្រជាពលរដ្ឋ កុំប្រើអបីយជំនឿ បណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើង ជាដើម ពីព្រោះវាអាច បង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោ អំពាវនាវសូមអោយ អាជ្ញាធរចុះចែកម៉ាស់ ឬក្រមារអោយ ប្រជាពលរដ្ឋ តាមបណ្តាខេត្ត បើអាចធ្វើបាន។ សម្តេចតេជោក៏ បានប្រកាសថា សម្តេតតេជោអាចនឹង បិទកន្លែងលក់ម៉ាសណា ដែលលក់តម្លៃថ្លៃ ជ្រុលហួសហេតុ ហើយនឹងអាចនឹង បិទមិនអោយធ្វើអាជីវ កម្មរហូតតែម្តង។ សម្តេចតេជោនាយក រដ្ឋមន្ត្រីបានអំពាវនាវមិន អោយមានការរើសអើង អ្នកជម្ងឺកូវីដនោះ ជាពិសេសក្រោយ ពេលដែលគាត់ បានជាសះស្បើយ។

កិច្ចការទី៣) ត្រូវខិតខំព្យាបាល អ្នកជម្ងឺអោយជា សះស្បើយ។ ត្រូវរៀបចំបញ្ជើ ឈ្មោះអ្នកជម្ងឺ អោយបានត្រឹមត្រូវ ទាំងអ្នកជម្ងឺបរទេស និងខ្មែរ។ ការបែងចែកទីតាំង សំរាប់ព្យាបាលអ្នក ដែលបានឆ្លង ជម្ងឺ និងទីតាំង សម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់អោយ នៅដាច់ដោយឡែក គឺយើងត្រូវយក ចិត្តទុកដាក់ សម្រាប់ពួកគាត់ ដោយមាន រៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀប ចំអាហារ៣ពេល អោយគាត់។

ចំពោះគ្រូពេទ្យ ដែលចេញប្រតិ បត្តិការទាំងអស់ ត្រូវបំពាក់សម្ភារ អោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ  ហ្វឹកហាត់អោយ បានច្បាស់លាស់ មិនត្រូវធ្វេស ប្រហែសនោះទេ ត្រូវគិតពីសុខ ភាពខ្លួនឯង។ ត្រូវមានកិច្ច សហប្រតិបត្តិការ ជាមួយដៃគ្រូអន្តរជាតិ ដូចជាអង្គការសុខ ភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញ មកពីប្រទេសចិន និងក្រុមប្រទេស ផ្តល់ជំនួយមកយើង។

សម្តេចតេជោសូមអោយ ប្រជាពលរដ្ឋទូទាំង ប្រទេសចូលរួមក្នុង ប្រតិបត្តិការប្រឆាំងកូវីដ នេះទាំងអស់គ្នា។ សូមប្រែក្លាយវិបត្តិ នៃជម្ងឺនេះអោយ ក្លាយទៅជាកា លានុវត្តភាព នៃការយកចិត្ត ទុកដាក់ថែទាំ សុខភាពរបស់ ប្រជាពលរដ្ឋ យើងម្នាក់ៗ។ ក្នុងប្រតិបត្តិនេះ សម្តេចតេជោបាន ផ្តល់ជូនម្នាក់១លានរៀល សសម្រាប់ថ្ងៃដំបូង និងបន្ទាប់មកទៀត សម្តេចតេជោបាន​ ទទួលរ៉ាប់រងចិញ្ជឹម ក្មួយៗពេទ្យស្ម័គ្រចិត្ត ក្នុងប្រតិបត្តិការនេះ ទាំងអស់១០០ថ្ងៃ ដោយម្នាក់ៗទទួល បានការឧបត្តម្ភ ១ខែចំនួន ១លាន២សែន រៀលដែល ជាថវិការក្រុមគ្រួសារ សម្តេចតេជោផ្ទាល់។ ហើយសម្រាប់ពេល ហ្វឹកហាត់វិញក្រសួង នឹងផ្តល់ជូនពួកគាត់ ចំនួន៨ម៉ឺនរៀលក្នុង១ថ្ងៃ និងពេលចេញ ប្រតិបត្តិការគឺ ទទួលបាន១៤ម៉ឺនរៀល  ដូចគ្រូពេទ្យ ធម្មតាដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *