អាវុធហត្ថខេត្តស្វាយ រៀងបញ្ជូនជន សង្ស័យពីរនាក់ ទៅអយ្យការអម សាលាដំបូង ខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីគ្រឿងញៀន

(ខេត្តស្វាយរៀង)៖ ព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យបទ ល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបញ្ជូនជន សង្ស័យ០២នាក់ ទៅតុលាការដើម្បី ផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ ដោយខុសច្បាប់នូវ សាធាតុញៀន។

គួររំលឹកថា នៅវេលាម៉ោង០៤:០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការ សម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូង ខេត្តស្វាយរៀង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយ ខុសច្បាប់នូវសារ ធាតុញៀន  ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងការចុះបង្ក្រាបនោះ កម្លាំងជំនាញបាន ធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ គឺ ឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់ នៅបន្ទប់ជួលស្ថិត នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លុះរហូតដល់ម៉ោង ១៥:៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការ អនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញា អមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យ មន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរ បន្ទប់ជួលលេខ១A ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញវត្ថុ តាងម្សៅក្រាម ពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរសព្ទដៃចំនួន ០៣គ្រឿង, ប្រាក់ដុង ចំនួន៤,០០០,០០០ ដុង, ប្រាក់ដុល្លារចំនួន ១០ ដុល្លារ, បង្កាន់ដៃទទួលស្គាល់ ជាជនបរទេស អន្តោប្រវេសចំនួន ០១សន្លឹក និងសម្ភារៈវេច ខ្ចប់គ្រឿងញៀន មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអម សាលាដំបូងខេត្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *