តារាកំប្លែង នាយប៉ោយ បានទទួលមរណ ភាពទាំងវ័យក្មេង ដោយសារ ជំងឺខូចក្រលៀន សងខាង

(ភ្នំពេញ)៖ តារាកំប្លែងនាយប៉ោយ ជាកូនសិស្សរបស់​លោក ឃុង ឃុយ តារាចម្រៀងខ្មែរសុរិន្ទ ដែលទស្សនិកជន តែងតែឃើញ មានលេចវត្តមាន ក្នុងក្រុមរបស់អ្នកនាង ខាត់ សុឃីម គឺនាយ កំប៉ោយ បានទទួល មរណភាពនៅ រសៀលថ្ងៃទី២៥ ខែមីនា ដោយសារជំងឺ ខូចក្រលៀនសងខាង។

ការទទួលមរណភាព របស់តារា កំប្លែងរូបនេះ មិនត្រឹមតែធ្វើឲ្យ ក្រុមគ្រួសារមាន ការសោកស្តាយប៉ុណ្ណោះទេ គឺមានមិត្តសិល្បៈ និងអ្នករួមក្រុមសម្តែង ជាច្រើនចូលរួមរំលែកទុក្ខ ជាមួយនឹងការ សោកស្តាយ ព្រោះលោកបាន លាចាកលោក ទាំងវ័យក្មេងបែបនេះ។

ក្នុងផេកផ្លូវការ របស់លោកហេង ឡុង ប្រធានសមាគមន៍ សិល្បករខ្មែរបានឲ្យដឹងថា «ចូលរួមរំលែកទុក្ខ តារាកំប្លែងនាយ កំប្លោយបានស្លាប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច ។ នាពេលកន្លងមក  សមាគមមិត្ត សិល្បៈស័គ្រ្ម ចិត្តជួយសង្គម បានឧបត្ថម្ភ «មូលនិធិសិល្ប ករចាស់ជរា» ជាថវិការ និងអង្ករជារៀងរាល់ខែ រយៈពេល៦ខែមកហើយ ជូននាយកំប៉ោយ ដែលគាត់មានជំងឺ ខូចក្រលៀនសងខាង»។

យ៉ាងណាមិញ ដំណឹងទទួលមរណ ភាពរបស់តារាកំប្លែងរូបនេះ បានធ្វើឲ្យមិត្តរួមអាជីព និងរាមច្បងក្នុង សិល្បៈមានការ សោកស្តាយយ៉ាងខ្លាំង និងចូលរួម រំលែកទុក្ខចំពោះក្រុម គ្រួសារនៃសពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *