យានដ្ឋានកែច្នៃ រថយន្តរបស់លោក ឆាយ ឈានប្រហែលជា ត្រូវបិតបើក្រុមការងារ ជំនាញចុះពិនិត្យ ថាមានកំហុស

(ខេត្តបន្ទាយមានជ័យ)៖ យានដ្ឋានកែច្នៃ រថយន្តរបស់លោក ឆាយ ឈានប្រហែលជា ត្រូវបិតហើយ មើលទៅក្រោយពី ក្រុមគណៈកម្មការ ត្រួតពិនិត្យ ដឹកនាំដោយមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ ជាក់ស្តែងនៅលើ ទីតាំងរបស់យានដ្ឋាន កែច្នៃរថយន្តលោក ឆាយ ឈានពិនិត្យរក ឃើញកំហុសស្គង ធ្ងន់រួចមក លោក គឹម សុវណ្ណ ជាប្រធានមន្ទីរ សាធារណៈការ ថា លោកនឹងធ្វើ របាយការណ៍ ស្នើបិទយានដ្ឋាននេះ ព្រោះ មិនអនុវត្តទៅកិច្ច សន្យាដែលបានចុះ ជាមួយមន្ទីរកន្លង មក នៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដឹកនាំដោយលោក ប៉ាល់ សុមេដា ប្រធានការិយា ល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ ដោយមានការចូល រួមពីអាជ្ញាធរសង្កាត់អូរអំបិល និងមន្ត្រីនគរបាលសណ្តាប់ធ្លាប់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោក ប៉ាល់ សុមេដា បានមានប្រសាសន៍ នៅកន្លែងពិនិត្យថា ទីតាំងយានដ្ឋានជួស ជុលកែច្នៃរថយន្ត ធុនធំមួយកន្លែង របស់លោក ឆាយ ឈាន ស្ថិតនៅខាង ត្បូងផ្លូវជាតិ៥ ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយចុះ ផ្លូវក្រុមហ៊ុនទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យថា យានដ្ឋានមួយនេះ បានបង្កគ្រោះ ថ្នាក់ចរាចរណ៍ ដោយរថយន្តដែល កែច្នៃសង្ស័យខុស លក្ខណៈបច្ចេកទេស បើកចេញពីទីតាំងរបស់ ខ្លួនទៅបុកបណ្ណាគារ បន្ទាយស្រី ដែលនៅទល់មុខគ្នា  កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។

លោក ប៉ាល់ សុមេដា បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងទៀតថា យោងតាមការចុះពិនិត្យ របស់គណៈកម្មការខាងលើ យានដ្ឋានខាងលើ មានច្បាប់ត្រឹមតែ ជួសជុលរថយន្ត តែប៉ុណ្ណោះ តែសកម្មភាពជាក់ស្តែង យានដ្ឋាននេះ បានកែច្នៃ និងតំឡើងរថយន្ត ធុនធំដូចជា រថយន្តដឹកទំនិញ និងរថយន្តបែន កង់១០ កង់១២ ដោយកាត់ត កែច្នៃសាក់ស៊ី កែប៉ុង តទ្រុង និង កាត់ទ្រង់ជាដើម ដែលរូបភាព ទាំងនេះ មើលមិនឃើញថា យានដ្ឋានខាងលើ ជាយានដ្ឋានគ្រាន់ តែជួសជុលស្របទៅ តាមលិខិតអនុញ្ញាត របស់មន្ទីរសាធារណៈការឡើយ ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាជាមួយនិងការ ចុះត្រួតពិនិត្យនេះ ប្រជាពលរដ្ឋរស់ នៅក្បែរទីតាំង ខាងលើបានរៀបរាប់ថា ជារៀងរាល់ថ្ងៃពួក គាត់តែងមានការភ័យខ្លាច និងការរំខានពីទី តាំងខាងលើណាស់ គ្រប់ពេលលឺ សូរសម្លេងរថយន្តធំៗ ម្តងៗ ពួកគាត់តែង ចេញពីផ្ទះមកចាំមើល សកម្មភាពរថយន្ត ទាំងនោះ ថាអាចបង្កគ្រោះ ថ្នាក់ដល់ពួកគាត់ ឬអត់ ព្រោះកន្លងមកតែង មានសកម្មភាពប្លែក ដូចជា សុខៗ រថយន្តថយ ចេញពីយានដ្ឋាន ដោយគ្មាន តៃកុងបញ្ជា ធ្វើឲ្យក្រុមជាង រត់យកកំណល់ កល់កង់ព្រោងព្រាត រថយន្តខ្លះទៀតចត នៅខាងមុខយាន ដ្ឋានសុខ ក៏រអិលចុះចំណត ទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ រថយន្តធំឈប់ចត តម្រួតគ្នាមុខយាន ដ្ឋានបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដល់រថយន្តដទៃ និងតែងបង្ក សម្លេងរំខាន និងក្លិនឈ្ងៀម តាមរយៈ ការផ្សារ តោន ឆាបដែក និងការបង្ហូប្រេងម៉ា ស៊ីនពេញចញ្ចើម ផ្លូវជាដើម លោកថា កត្តាទាំងអស់ ខាងលើនេះហើយ ធ្វើឲ្យមន្ទីរជំនាញ  និងអាជ្ញាធរ បានចុះអប់រំ និងធ្វើកិច្ចសន្យា ជាញឹកញាប់ដល់ ម្ចាស់យានដ្ឋាន ដូចជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកិច្ចសន្យា ស្នើសុំលិខិតអនុញ្ញាត ពីមន្ទីរសាធារណៈការ ម្ចាស់យានដ្ឋាន សន្យាបំពេញ  កិច្ចសន្យាចំនួន៦ ចំណុចរួមមាន មិនរំលោភ និងប្រើប្រាស់ចំណី ផ្លូវសម្រាប់ថ្មើជើង គោរពតាមច្បាប់រដ្ឋ កំណត់មិនតំឡើង តទ្រុង ថែមផ្លូវទំហំខុស បទដ្ឋានបច្ចេកទេស ត្រូវការពារបរិស្ថាន ពិសេសការបង្ហូ ប្រេងរំអិលចេញក្រៅ មិនរំខានដល់ការ រស់នៅអ្នកជិតខាង ត្រូវបំរុងទុកនូវ ឧបករណ៍សុវត្ថិភាព បំពង់សម្រាប់ពន្លត់អគ្គីភ័យ បន្ទាប់ពីធ្វើកិច្ច សន្យានេះបាន១ឆ្នាំ អាជ្ញាធរក្រុង សិរីសោភ័ណ និងមន្ទីរសាធារណៈ បានកោះហៅ ម្ចាស់យានដ្ឋានធ្វើ កិច្ចសន្យាទៅលើ បញ្ហាខាងលើដដែល ។

លុះឆ្នាំ២០១៧ មានកិច្ចសន្យាមួយទៀត ជាមួយសមត្ថកិច្ច ប៉ូលីសសណ្តាប់ធ្នាប់ លើបញ្ហាខាង លើដូចគ្នានេះដែរៗ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *