សាខាកាកបាទ ក្រហមខេត្តកំពត ធ្វើពិធីប្រគល់ ទទួលអំណោយ និងថវិកាសប្បុរស ជនជាម្ចាស់អំណោយ

(ខេត្តកំពត)៖ អំណោយមនុស្សធម៌ រួមមានថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែល ទទួលបានពីសប្បុរសជន នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២០ ត្រូវបានធ្វើពិធី ប្រគល់នឹងទទួល ក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមខេត្តកំពត និងមានវត្តមាន ចូលរួមពីសំណាក់ លោកស្រី លាង ហៃ អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហម កម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា និងសមាជិកកិត្តិយ សសាខាផងដែរ។

អំណោយទាំងនោះ រួមមាន មី ២៦ កេស ត្រីខ ១០០កំប៉ុង ទឹកអាកុលលាងដៃ ចំនួន ៥០០ដបតូច និងថវិកាចំនួន ១២លានរៀល និង១,៨០០ដុល្លារ។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ លោក ជាវ តាយ ប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហមខេត្ត បានថ្លែងអំណរគុណ កោតសរសើរ ដល់សប្បុរសជន និងបានចាត់ទុកអំណោយ ដែលបាននាំ មកប្រគល់ជូនសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពតនាពេលនេះ គឺពិតជា កាយវិការនូវ ទឹកចិត្តសប្បុរសធម៌ មួយរួមចំណែកក្នុង វិស័យមនុស្សធម៌ ជាមួយកាកបាទ ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ ប្រជាពលរដ្ឋជួប ប្រទះការខ្វះខាតឬ ជួបប្រទះនូវឧប្បត្តិវ ហេតុផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតប បានទាន់ពេល វេលាផងដែរ។

ពិសេសជាងនេះ អំណោយរបស់ សប្បុរសជនដែលបាន ផ្ដល់ជូនសាខាកាក បាទក្រហម នាពេលនេះក៏ ជាការរួមចំណែក ដើម្បីឆ្លើយតប ក្នុងការជួយដល់សុខភាព និងបញ្ហាប្រឈម ខ្វះខាតសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសុខ ភាពសាធារណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាល កម្ពុជាយើងបាននិង កំពុងយកចិត្តទុក ដាក់ខ្ពស់ អំពាវនាវណែនាំដល់ គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋយើង រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង កូវីដ ១៩ ដែលជាជម្ងឺរាតត្បាត ជាសកលក្នុងពិភពលោក។

លោក ជាវ តាយ ក៏បានសន្យា និងធ្វើការចាត់ចែង អំណោយទាំងនេះ ឱ្យបានស្របទៅនឹង ទឹកចិត្តសប្បុរស ធម៌ម្ចាស់អំណោយ ពិសេសឱ្យបានចំគោលដៅ នៃគោលការណ៍ ក្នុងវិស័យមនុស្សធម៌ របស់កាកបាទ ក្រហមកម្ពុជា ដែលជាស្ថាប័ន ឈានមុខ ក្នុងការជួយសង្គ្រោះនិង ជួយសម្រាលការ លំបាកនូវបញ្ហាប្រឈម នានាសម្រាប់ជន ងាយរងគ្រោះដែលបាន ជួបប្រទះនៅក្នុងមូលដ្ឋាន។

ជាមួយឱកាសនោះ ពាក់ព័ន្ធនឹងជំងឺឆ្លង កូវីដ១៩ លោក ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា  បច្ចុប្បន្ននេះសម្រាប់ ខេត្តកំពត ពុំទាន់មានការ រាតត្បាតធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋ ក្នុងខេត្តនៅឡើយទេ ហើយរហូតដល់ពេលនេះ ទើបតែមានឆ្លងចំនួន២ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាក ព្យាបាលនៅខេត្តផ្សេង ដែលអនុវត្តទៅ តាមគោលការណ៍ ណែនាំរបស់ក្រសួង សុខាភិបាល ហើយដោយឡែក មានការឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ផ្សេងទៀតដែរនោះក្នុងខេត្ត ដែលនាំចូលពីក្រៅប្រទេសលើជនជាតិម៉ាឡេស៊ី ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកំពត។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានធ្វើពិធីប្រគល់និង ទទួលអំណោយសម្ភារៈ ថវិកាព្រមទាំងប្រគល់នូវ ប័ណ្ណនិងលិខិត សរសើរជូនដល់ សប្បុរសជនចំនួន ១៧ នាក់ ដែលជាម្ចាស់ អំណោយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *