យាន្តដ្ឋានឆាយឈាន កំពុងថ្កើនដាក់សមត្ថ កិច្ចរដ្ឋបាលខេត្ត ក្រុងរឿងប្តូរទីតាំង ព្រោះមានប្រជាពល រដ្ឋប្តឹងរឿង ហានិភ័យនិងរំខាន

(ខេត្តបន្ទាយមានជ័យ)៖ អស់រយះជាច្រើន ឆ្នាំមកហើយយានដ្ឋាន កែច្នៃរបស់លោក ឆាយឈាន អាយុ ៣៩ឆ្នាំ ទីតាំងជួស ជុលយានដ្ឋាន នៅផ្លូវចូលទឹកស្អាត ស្ថិតក្នុងមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យានដ្ឋានមួយនៃ តែងបង្កហេតុការផ្សេង ៗ ជាញឹកញាប់ ដូចជា រថយន្តដែល ចូលកែច្នៃដាច់ ហ្វាំងបើកបុកបាក់ បង្គោលភ្លើង ចតរថយន្តចត លើទ្រូងផ្លូវ បង្កគ្រោះថ្នាក់ ចរាចរដល់យាន យន្តដទៃ មិនតែប៉ុណ្ណោះ យានដ្ឋាននេះ តែងបង្កការភ័យខ្លាច និងសម្លេងរំខាន ដល់ប្រជាពលរដ្ឋដែល រស់នៅជិតខាង តាមរយៈការផ្សារ តោន លឺសម្លេងខ្លាំង ជាដើម ។

តាមរយៈការបង្ក បញ្ហាខាងលើ ទីតាំងនេះ ត្រូវបានអាជ្ញាធរ ខេត្តក្រុងសិរីសោភ័ណ សមត្ថកិច្ច និងមន្ត្រីមន្ទីរសាធារណះការនិងដឹកជញ្ជូន ចាត់វិធាការ និងព្រមានជាច្រើនដង ដល់ម្ចាស់យានដ្ឋាន ឲ្យប្តូរទីតាំងទៅក្រៅក្រុង ជៀសវាងការរំខាង និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

តែការព្រមាននេះ ហាក់គ្មានន័យអ្វី សម្រាប់ម្ចាស់យាន ដ្ឋានយកទៅអនុវត្ត បន្តិចទាល់តែសោះ ឡើយ រហូតមក ដល់ពេលនេះ។

ថ្មីៗនេះលោក ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណះការបាន ឲ្យអាជ្ញាមានសមត្ថមិច្ច ពាក់ព័ន្ធត្រូវចុះត្រួត ពិនិត្យនិងលប់បំបាត់ យានយន្តណាជួសជុល និងកែច្នៃតំឡើង ដែលគ្មានច្បាប់ អនុញ្ញាតត្រូវចុះបង្ក្រាប ឲ្យអស់ចាប់អនុវត្ត ពីឆ្នាំ២០១៩នេះតទៅ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាការកែច្នៃ យានយន្តខុសបច្ចេក ទេសវាអាចបង្កឲ្យមាន គ្រោះថ្នាក់និងមានបញ្ហា ដល់សុវត្តិភាព ចរាចរណ៍ដូច្នេះយាន​ យន្តកៃច្នៃដំឡើងដោយ គ្មានច្បាប់ត្រូវបិទ ឲ្យអស់ក្នុងឆ្នាំ២០១៩ នេះហើយចាប់ពីឆ្នាំ ២០២០នេះយាន ដ្ឋានកែច្នៃដំឡើងជួស ជុលត្រូវមានច្បាប់ ឲ្យអស់មន្ត្រី សាធារណះការទាំង អស់ត្រូវចុះអនុវត្ត ចាប់ពីថ្ងៃចុះហត្ថាលេខា នេះតទៅបើមន្ត្រីណា មិនអនុវត្ត តាមត្រូវទទួលវិន័យ ទៅតាមនិតិវិធី ច្បាប់បានកណត់។

គួរបញ្ចាក់ថា យានដ្ឋានកែច្នៃ រថយន្តខាងលើ ថ្មីនេះមានរថយន្តកែច្នៃ ប្រភេទបែនដឹកដីកង់១០ ដែលតម្លើងដោយ យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាន ដែលស្ថិតនៅម្ខាង ផ្លូវទល់មុខបណ្ណាគារ បន្ទាយស្រីខាងលើ ក្រោយពីធ្វើហើយ ជាងបានឡើងបើក រថយន្តចេញពីយានដ្ឋាន គោលបំណងយករថយន្ត ទៅដាក់កន្លែងជាង បាញ់ថ្នាំលុះបើកមក ដល់ថ្នល់ជាតិបាន ជាន់ហ្វ្រាំងថយក្រោយ ស្រាប់តែភ្លាត់ស្នៀត ជាន់ហ្រ្គាបណ្តាយ ឲ្យរថយន្តថយក្រោយ យ៉ាងលឿនទៅបុក សរសរដែកមុខ បណ្ណាគារបន្ទាយស្រី ខ្ទេចអស់១ដើម សំណាងគ្មានបុក មនុស្សស្លាប់។

តាមការឲ្យដឹងពីម្ចាស់ បណ្ណាគារបានឲ្យដឹងថា នៅមុនពេលកើត ហេតុនោះគាត់កំពុង បោសសំអាតនៅ បរិវេណមុខបណ្ណា គារស្រាប់តែពេលនោះ រថយន្តបង្កខាងលើ បានបើកថយ ក្រោយតិចៗ ចេញយានដ្ឋាន ដោយមានអ្នក ចាំកល់កំណល់ កង់រថយន្ត ដោយឃើញស្ថាន ភាពមិនស្រួល គាត់ក៏រត់ទៅប្រាប់ អ្នកបើករថយន្តថា ប្រយ័ត្តបុកផ្ទះគេ ភ្លាមនោះរថយន្ត ក៏ជាន់ហ្គ្រាថយក្រោយ ពេញទំហឹងបណ្តាលឲ្យ ទៅបុកសរសរ បណ្ណាគារតែម្តង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *