ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ បាលខេត្តតាកែវ បានដឹកនាំកម្លាំងដោយ ផ្ទាល់​ចុះស្រាវជ្រាវ រុករក បង្រ្កាបករណី ដាំដុះកញ្ឆា ខុសច្បាប់នៅ ត្រង់​ចំណុចខ្នង ភ្នំបាយ៉ងកោ ក្នុងស្រុកគិរីវង់

(ខេត្តតាកែវ)៖ ក្រោមការយកចិត្ត ទុកដាក់ខ្ពស់ ចំពោះបញ្ហា​បទ ល្មើសគ្រឿងញៀន ជាពិសេសដើម្បី លុបបំបាត់ទាំង ស្រុងករណីដំណាំ កញ្ឆាខុសច្បាប់ នៅស្រុកគិរីវង់ ព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ បាលខេត្តតាកែវ បានដឹកនាំកម្លាំង ដោយផ្ទាល់​ ចុះស្រាវជ្រាវ រុករក បង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់ នៅត្រង់​ចំណុច ខ្នងភ្នំបាយ៉ងកោ ដែលស្ថិត នៅក្នុងភូមិ សាស្ត្រឃុំព្រះបាទ​ជាន់ជុំ ឃុំសោម​ និង​ឃុំតាអូរ​ ស្រុកគិរីវង់ ខេត្តតាកែវ​ ។

លទ្ធផលបង្ក្រាប និងកាប់បានយកមក កម្ទេចដុតបំផ្លាញចោល ដំណាំកញ្ឆានៅនឹង កន្លែងចំនួន ១៤ ទីតាំង លើផ្ទៃដីដាំដុះសរុប ៩.៩៧១ ម៉ែត្រការ៉េ ដែលមានអាងទឹកចំនួន ១០ ទុយោទឹក ១៥០០ ម៉ែត្រ សម្រាប់ស្រោច ស្រព​ ព្រមទាំង​បាន​ ផ្សព្វផ្សាយ​ អប់រំ​ណែនាំ​ ដល់​លោក​មេ​ភូមិ​ មេ​ឃុំ​ ជាអាជ្ញាធរនៅមូលដ្ឋាន ខាងលើអោយ ​ជួយ​ពន្យល់​ទៅ​ដល់ ​ប្រជាពលរដ្ឋ​កុំ ​ឲ្យ​ដាំ​ដំណាំ​កញ្ឆា​ បន្ត​ទៅ​ទៀត​ ព្រោះ​ជា​ដំណាំ​ខុស​នឹង​ច្បាប់ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជន ល្មើសដែលលួចដាំដើម្បី យកមកផ្តន្ទា ទោសតាមច្បាប់ ។

ក្នុងប្រតិបត្តិការចុះ ដឹកនាំបង្គ្រាប ខាងលើ គឺបានប្រើ ប្រាស់កម្លាំង នគរបាលខេត្ត សហការជាមួយ នគរបាលស្រុក និងវរសេនាតូចលេខ ៦០៣ សរុបចំនួន ១៥០ នាក់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *