សម្តេចតេជោហ៊ុន សែនអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថ លេខាលើលិខិតប្តូរ សារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវ ​ការជប៉ុនដែលមាន ​ទឹកប្រាក់សរុប ៣​១០លានដុល្លារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជា អធិបតីភាពក្នុងពិធី ចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹក ប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លាន ដុល្លារអាមេរិក) ជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា។

ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង ០៩:០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរ សារដែលនឹ ងត្រូវចុះហត្ថលេខាដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស  និងសហប្រតិ បត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជ ប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការ អនុវត្តគម្រោងហិរញ្ញ ប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖
* ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
ទី១- គម្រោងការពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមាន ទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)
ទី២- គម្រោងសមាហរណ កម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការ ដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)
ទី៣- គម្រោងកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមាន ទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។
* ឥណទានសម្បទាន សម្រាប់អនុវត្ត៖
ទី១- គម្រោងធ្វើឱ្យប្រ សើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។
ទី២- គម្រោងធ្វើឱ្យ ប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយ រដ្ឋាភិបាលជប៉ុននេះ នឹងជួយលើក កម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម នៃព្រះរាជា ណាចក្រកម្ពុជា ហើយព្រមទាំង ពង្រឹងទំនាក់ ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *