អាជ្ញាធរ ខេត្តបន្ទាយមានជ័យ សម្រេចយកសណ្ឋាគារព្រះច័ន្ទ ត្រៀមទុកជាកន្លែង សម្រាប់បង្ការ ទប់ស្កាត់អ្នកកើត ជំងឺ​ឆ្លង​កូ​វីដ​១៩​

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ជាគណៈបញ្ជាការ ឯកភាពខេត្ត  ព្រមទាំង ​ថ្នាក់ដឹកនាំ​ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកង រាជអាវុធហត្ថ ក្រុងសិរីសោភ័ណ អង្គភាពយោធ ភូមិភាគទី៥ទិសទី១ បន្ទាយមានជ័យដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី ជុំសេដ្ឋាបាន​ចុះ ពិនិត្យនិងកំណត់ យកទីតាំងសណ្ឋា គារព្រះច័ន្ទត្រៀមទុក ជាកន្លែងសម្រាប់ បង្ការទប់ស្កាត់ អ្នកជំងឺ​ឆ្លង​កូ​វីដ​១៩​ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០២០។

ក្នុងការចុះពិនិត្យទី តាំងនោះលោកអ៊ុំរាត្រី បានមានប្រសាសន៍ ថាក្រោយពីមាន ការយល់ព្រមពីម្ចាស់ សណ្ឋាគាររដ្ឋ បាលខេត្តបន្ទាយ មានជ័យបានធ្វើ ការជួលសណ្ឋាគារ នេះក្នុងរយះពេល ២ខែក្នុងនោះគេ ឃើញមានវត្តមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង កំលាំងអាវុធហត្ថ និងអង្គភាពយោធ ភូមិភាគទី៥ទិសទី១ បន្ទាយមានជ័យ បានពួតដៃគ្នាបាញ់ ថ្នាំសម្លាប់មេរោគ ចោសសម្អាតអនាម័យ ជំវិញសណ្ឋាគារនេះយ៉ាង សរស្រាក់សរ ស្រាំដើម្បីឲ្យមាន ផាសុខភាពត្រៀម ទុកទទួលអ្នកកើតជំងឺ ឆ្លងកូវីដ១៩នៅពេលខាង មុខនេះ។

លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថាសណ្ឋាគារ ព្រះច័ន្ទនេះជាផ្នែកមួយ រៀបចំ ​និង ​ត្រៀម​បង្ការ​ទុកជា​មុន​ ដើម្បី​ទទួល​បងប្អូន ​ប្រជាពលរដ្ឋ ​ដែល​ស្ម័គ្រចិត្ត​ និង​មក​ពិគ្រោះ​ ទទួល​ការពិនិត្យ​ និង​ការ​ការពារ​  ដើម្បី​ប្រយុទ្ធ ​ប្រឆាំង​ពីការរាត ត្បាតឆ្លងជំងឺកូវីដ១៩។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ការ​ចុះ​ត្រួតពិនិត្យ​ ទីតាំង​សណ្ឋាគារនេះ ដើម្បី​ត្រៀម​បម្រុង​ ទុកជាមុន​ក្នុង ​ករណី​ចាំបាច់​ ដើម្បី​បង្ការ ​ទប់ស្កាត់​ការ​រាត ត្បាត​ពី​ជំងឺ​ផ្លូវ​ដង្ហើម​កូ​វីដ​១៩។

ជា​ជំហាន​ដំបូង​ ក្នុង​ការ​ត្រៀម​បម្រុង​នេះ ​រដរដ្ឋបាលខេត្ត បន្ទាយមានជ័យ បានកំណត់យក សណ្ឋាគារ នេះដែលមាន៤២ បន្ទប់ដើម្បីទុក ក្នុងការទទួលពិគ្រោះ និង​ផ្តល់​សេវា​ត្រួត ​ពិនិត្យ​ចំពោះ​បង ប្អូន​ប្រជា ពលរដ្ឋ​ដែល​ស្ម័គ្រ ចិត្ត​មក​ធ្វើតេស្ត​ពី​ ជំងឺ​ឆ្លង​កូ​វីដ​១៩ ​តាមរយៈ​ការពិនិត្យ​និង ​ការផ្តល់សេវា​ពិ គ្រោះ​យ៉ាង​ ម៉ត់ចត់​ពី​ក្រុម ​គ្រូពេទ្យ​ជំនាញ​ប្រ ចាំការ​នៅទី នេះ​ផង​ដែរ។

ពាក់ព័ន្ធវិធានការ របស់អាជ្ញាធរខេត្តនេះ ​ប្រជាពលរដ្ឋ​ ក៏ដូចជា​មតិ​មហាជន ​បាន​អបអរសាទរ ​ដោយ​ពួក គាត់​បាន​បញ្ចេញ មតិ​ប្រហាក់ ប្រហែលគ្នា​ថា​ ក្រោយពី​មាន​ករណី ​មេរោគ​កូ​វីដ​១៩​នេះ​ បានវាយលុកដល់ ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ មួយចំនួនតូចរួចមក ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ ​មានការ​សង្ស័យ​លើ​ ខ្លួន​ពួកគាត់​ផងដែរ​ តែ​ពួកគាត់​ពិបាក ​នឹង​ស្វែងរក​ទីកន្លែង​ ក៏ដូចជា​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ពិនិត្យ​ដល់​ពួកគាត់​ណាស់។

​ក្រោយពីរដ្ឋបាល សាលាខេត្តបានយក ទីតាំងសណ្ឋាគារព្រច័ន្ឋ ធ្វើជាកន្លែងផ្តល់សេវា ត្រួតពិនិត្យធ្វើឲ្យ ពួកគាត់មានភាព កក់ក្តៅក្នុងការសង្ស័យ បន្តទៅទៀតនេះ ជា​ការ​យកចិត្ត ទុកដាក់​ចំពោះ​សុខ ទុក្ខ​របស់​ ប្រជាពលរដ្ឋ ​ទូទាំង​ខេត្ត​ ដែល​កំពុង​ប្រឈម ​នឹង​ការ​គំរាមកំហែង ​ពី​មេរោគ​កូ​វីដ​១៩​នេះ​យ៉ាងខ្លាំង។

​រដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ដែរថា ក្រោយ​ពី​លោក​អភិបាល ខេត្តមន្ត្រីព័ន្ធបាន ចុះពិនិត្យ និង​រៀបចំ​ទីតាំង ​ដែល​បាន​កំណត់ ​យក​ខាងលើ​បាន​រួចរាល់ ​ក្នុងនាម​រដ្ឋបាលខេត្ត​ សូម​អំពាវនាវ​ដល់ ​បង​ប្អូន​ប្រជា ពលរដ្ឋ​ណា​ដែល ​មាន​ការ​សង្ស័យ​ ឬ​ជាប់​ពាក់ព័ន្ធ​នឹង ​ការ​ទំនាក់ទំនង​ជាមួយ ​អ្នក​ដែល​បាន​ ផ្ទុក​ហើយ​ ជាពិសេស​បង ប្អូន​ពលក​រ​ខ្មែរ​ដែល​ ទើប​នឹង​វិល​ពី​ប្រទេស ​ថៃ​នាពេល​ថ្មីៗ​នេះ ​ក៏​សូម​មក​ជួប​គ្រូ ពេទ្យ​ជំនាញ​ដែល​បាន ​ប្រចាំ​ការ​២៤​ម៉ោង ​កន្លែង​ទីតាំង​ដែល​ បានកំណត់​ ​ដើម្បី​ពិនិត្យ​រក​ មេរោគ​កូ​វីដ​១៩​ឲ្យ ​បាន​ទាន់​ពេល​វេលា​ ចៀសវាង​រាតត្បាត ​ឆ្លង​បន្ត​ដល់​ក្រុម​គ្រួសារ​ ក៏ដូចជា​អ្នក​ដទៃ ​បន្ត​ទៀត​ទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *