សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់រួម ទាំងគ្រឿងញៀននៅក្នុង ស្រុកកៀនស្វាយ

( ខេត្តកណ្តាល )៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលស្រុក កៀនស្វាយសហការ ជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលឃុំ ឈើទាលបានចុះបង្ក្រាប ករណីគ្រឿង ញៀនមួយកន្លែងនិង ឃាត់ខ្លួនបានម្នាក់ ក្នុងចំណោយគ្នី គ្នា២នាក់កាលរសៀល ថ្ងៃទី២៣ខែមិនាឆ្នាំ ២០២០ស្ថិតនៅ ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ ជៀន ម៉ៅ  ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទី លំនៅភូមិព្រែក ដូងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ ពុំពិតមកស្នាក់នៅ ចាំដីអោយមីងស្ថិតនៅ ភូមិទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយខេត្ត កណ្ដាលនិងបក្ខ ពួកម្នាក់មានឈ្មោះ ហួន បូរ៉ា ភេទប្រុសអាយុ៣០ ឆ្នាំជនជាតិខ្មែរមាន ទីលំនៅភូមិ ឈើទាលឃុំឈើ ទាលស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករបាន រត់គេចខ្លួនបាត់។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិងដក​ ហូតបានវត្ថុតាងរួមមាន ម្សៅក្រាម ព៌ណសថ្លាសង្ស័យជា  ចំនួន០៣កញ្ចប់ (ធំ០២តូច០១) ទូរស័ព្ឌមួយគ្រឿងម៉ាក់ iphone ជញ្ចីងសម្រាប ថ្លឹងថ្នាំញៀនចំនួន ០១និងសម្ភារវេច ខ្ចប់និងប្រើប្រាស់ ថ្នាំញៀនមួយ ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាង ត្រូវបានកម្លាំងជំនាញ នគរបាលស្រុកកៀន ស្វាយកសាងសុំនុំ រឿងបញ្ជូនទៅកាន់ ស្នងការរដ្ឋាននគរ បាលខេត្តកណ្តាល ដើម្បីចាត់ការបន្ត​រ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *