ក្រសួង​សុខា​ភិបាល ​​ប្រកាសថាកម្ពុជា​ បាន​រក​ឃើញ​អ្នក ​ឆ្លង​ជំងឺ​កូវីដ-១៩ចំនួន ​២នាក់​បន្ថែម ​ទៀត​ដែល​​ធ្វើ​ឱ្យ ​ចំនួន​សរុប​​កើន ​ដល់​៨៦​នា​ក់​ហើយ

(ភ្នំពេញ)៖ បើ​តាម​នាយក​ដ្ឋាន ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) នៃ​ក្រសួង​សុខា​ភិបាល ​ដែល​បាន​ប្រកាស​ឱ្យ​ ដឹង​នៅ​ព្រឹក​ថ្ងៃ ​ចន្ទ​នេះ​ថាកម្ពុជា​បាន ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ ​កូវីដ-១៩ ចំនួន​២នាក់​បន្ថែម​ ​ទៀត​ដែល​ធ្វើ​ ឱ្យ​ចំនួន​សរុប​កើន ​ដល់​៨៦​នាក់​ហើយ​ នេះបើគិត​ត្រឹម​ម៉ោង ​១០​ព្រឹក ថ្ងៃទី​២៣ មីនា​នេះ។

ជាមួយ​នឹង​ការ​កើន​ឡើង​ លឿន​គួរ​សម​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ ​នឹង​ជំងឺ​ឆ្លង (CDC) ក៏​បាន​អះអាង​ឱ្យ​ ដឹង​ជា​ថ្មី​ថាមិន ​ទាន់​មាន​ការ​ឆ្លង ​នៅ​ក្នុង​សហគមន៍​ នៅ​ឡើយ​ទេ​។

អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ទាំង២នាក់នេះ គឺម្នាក់នៅក្នុងខេត្ត កំពង់ចាមនិង​ម្នាក់ទៀត នៅក្នុងខេត្តកោះកុង។ ការរកឃើញអ្នកឆ្ល ងថ្មីនេះកើតឡើងបន្ទាប់ ពីក្រសួងសុខាភិបាល កម្ពុជាបានប្រកាស ពីការរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩ថ្មីដល់ទៅ៣១នាក់ នៅក្នុងខេត្តព្រះសីហនុ។

ករណីឆ្លងថ្មីនេះ គឺភាគច្រើនរកឃើញ នៅសណ្ឋាគារមួយ ដែលជាកន្លែង ដែលជនជាតិបារាំង ២នាក់ឆ្លងជំងឺកូវីដ-១៩ស្នាក់នៅ។ ក្នុងចំណោមអ្នកឆ្លង ថ្មីទាំង៣១នាក់នេះ គឺមានជនជាតិ បារាំង២៩នាក់ដែលភ្ញៀវ ទេសចរនិងជនជាតិ ខ្មែរចំនួន២នាក់។

ជនជាតិខ្មែរទាំង ២នាក់នេះគឺ ជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមភ្ញៀវទេសចរបារាំង។ បើតាមក្រសួងសុ ខាភិបាលកម្ពុជា នៅពេលនេះជនជាតិ បារាំងទាំង ២៩នាក់និងជនជាតិ ខ្មែរ២នាក់ដែលរក ឃើញឆ្លងមេរោគកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅដាច់ ដោយឡែកតាមបន្ទប់ នៅក្នុងសណ្ឋាគារ មួយក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការព្យាបាល។

សណ្ឋាគារដែល ដាក់ពួកគេនេះ ត្រូវបានបិទជាបណ្តោះ អាសន្នដោយមិនឱ្យ មានការចេញចូល ដោយគ្មានភារ កិច្ចឡើយ។ សូមជម្រាបជូនថា គិតទាំងអ្នកឆ្លងថ្មី នៅថ្ងៃនេះគឺកម្ពុជាមាន អ្នកផ្ទុកជំងឺកូវីដ-១៩កើន ឡើងដល់ចំនួន ៨៦នាក់ហើយ។

ក្នុងនោះខេត្តព្រះសីហនុ បាននាំមុខគេដោយ មានអ្នកឆ្លងចំនួន ៣៤នាក់ខេត្តកំពង់ចាម១១នាក់រាជ ធានីភ្នំពេញ១១នាក់ ខេត្តបាត់ដំបង៨នាក់ ត្បូងឃ្មុំ៤នាក់ ខេត្តកែប៤នាក់ កំពង់ឆ្នាំងចំនួន៣នាក់ សៀមរាប២នាក់ កោះកុង២នាក់ កំពត២នាក់ព្រះវិហារ២ នាក់បន្ទាយមានជ័យ២នាក់ និងខេត្តកណ្តាលម្នាក់។

បើទោះបីនៅ កម្ពុជាមានករណី ឆ្លងជំងឺកូវីដ-១៩កើត ឡើងជារៀងរាល់ ថ្ងៃក៏ដោយ។ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង(CDC)នៃ ក្រសួងសុខាភិបាល បានអះអាងថា មកដល់ពេលនេះ ពុំទាន់រកឃើញភ័ស្តុតាង បញ្ជាក់ថាមាន ការឆ្លងក្នុងសហគមន៍ នៅឡើយទេ​ តែលទ្ធភាពនឹងអាច កើតមានឡើង​។

សូមកត់ សម្គាល់បន្ថែមថា ការរកឃើញអ្នក ឆ្លងថ្មីចំនួន២នាក់ បន្ថែមទៀតនេះ កើតឡើងចំពេល ដែលក្រុមគ្រូពេទ្យ ជំនាញរបស់ចិន ចំនួន៧នាក់និងសម្ភារៈ ពេទ្យមួយចំនួនផង ត្រូវបានបញ្ជូនមកដល់ ប្រទេសកម្ពុជាដើម្បី ចូលរួមជួយប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩នេះ។

ស្ថានទូតចិនប្រចាំ នៅកម្ពុជា បានបញ្ជាក់ថាក្រុម គ្រូពេទ្យជំនាញរបស់ ចិននឹងពិភាក្សាអំពីបទ ពិសោធន៍នៃកិច្ច ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួល កិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺនេះនិងផ្តល់ យោបល់ណែនាំជូន ដល់អ្នកជំងឺក្នុងពេលព្យា បាលកូវីដថ្មីនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *