លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញ នៅជំវិញខេត្ត ចុះពិនិត្យបន្ទប់ សំរាប់ត្រៀម ព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី​១១ ខែមីនា​ ឆ្នាំ​២០២០​ លោក ជាវ តាយ អភិបាល​ នៃគណៈអភិបាល ខេត្តកំពត បាន​ដឹកនាំ​មន្ទីរ​ ជំនាញ​ពាក់ព័ន្ធក្នុងខេត្ត​ និងក្រុមគ្រូពេទ្យជំនាញ ចូលរួមពិនិត្យ​ការរៀបចំ​ ត្រៀម​​លក្ខណៈការពារ​ ករណី​ឆ្លងជំងឺ COVID-19 នៅមន្ទីរពេទ្យ​ បង្អែក​កំពត នៃក្រុងកំពត ខេត្តកំពត។

ក្នុងឱកាសត្រៀម លក្ខណៈជាស្រេចនេះ លោក ជាវ តាយ អភិបាលខេត្ត​កំពត បាន​ឱ្យដឹង​ថា​ ខេត្ត​កំពត បាននិងកំពុង ត្រៀម​រួច​ជាស្រេច​ ក្នុងការ​​ទទួល​យក ​អ្នកឆ្លង​​ជំងឺ​ដោយ​បាន ​រៀប​ចំ​ក្រុម​គ្រូពេទ្យ​ព្យា បាល​ និង​បន្ទប់សម្រាប់ ​ពិនិត្យអ្នក​ជំងឺ​​ ស្ថិតនៅ​កន្លែង​មួយ ដ៏មាន​សុវត្ថិភាព​ និង​មិន​អាច​ទៅ ​ចម្លង​អ្នក​ដទៃ​ទៀតបាន​ និង​ធ្វើ​ការ​ពិនិត្យ​ព្យាបាល​ នៅ​មន្ទីរពេទ្យ ​បង្អែក​កំពតនេះ​តែម្តង។

ក្នុងការត្រួតពិនិត្យនេះ លោក ជាវ តាយ អភិបាល​ខេត្តកំពត បាន​ណែនាំ​ទៅដល់ ​ជំនាញពាក់ព័ន្ធ និងអភិបាល​ ក្រុង​ ស្រុក ទាំង​អស់​ត្រូវ ​ត្រៀម​ឧបករណ៍​ បន្ទប់​ និង​ក្រុមគ្រូពេទ្យ ​នៅ​តាម​មន្ទីរ​ពេទ្យ ​បង្អែក​ ក្នុង​មូលដ្ឋាន ​របស់​ខ្លូន​ ដើម្បី​ត្រៀម ទទួល​អ្នក​ជំងឺ​ ​ក្នុង​ករណី​មាន​អ្នក ​ដែលបានឆ្លង​ជំងឺ​រលាក​ សួត​ថ្មីនេះឱ្យបាន ទាន់ពេលវេលា។

ជាមួយគ្នាបេះ លោក ជាវ តាយ  អភិបាលខេត្ត​កំពត ក៏សូមអំពាវនាវ​ ទៅដល់​បងប្អូន​ប្រជា ពលរដ្ឋ​ ត្រូវ​រក្សា​អនាម័យ​ ជាប្រចាំ​ ដោយអនុវត្ត​តាម​ ការណែនាំ​របស់​ ក្រសួង​សុខាភិបាល​  ហើយបើសិនបងប្អូន នៅតាមមូលដ្ឋាន មានការសង្ស័យដូច ជាកម្តៅក្នុងខ្លួនក្តៅលើស ពី៣៧អង្សា អាចអញ្ជើញមកពិនិត្យ  និងពិគ្រោះជាមួយ លោកគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យ បង្អែកខេតកំពតបាន និង​មន្ទីរពេទ្យ​ដែល​នៅជិត​ ដែលមាន ឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។

ជាចុងក្រោយ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ផងដែរថា មកទល់ពេលនេះ​ នៅខេត្តកំពតនៅ មិនទាន់មានវត្ត មានជំងឺនៅឡើយទេនៅក្នុង ទឹកដីខេត្តកំពត ដូច្នោះហើយ លោកអភិបាលខេត្ត​កំពត ក៏បានស្នើដល់ក្រុម ការងារ​ពាក់ព័ន្ធ​ទាំង អស់ត្រូវធ្វើការ​ផ្សព្វ ផ្សាយ​ឱ្យបាន​ទូលំទូ លាយ​ជូន​ប្រជាពលរដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង ​តែមាន​ការជាក់ស្ដែង​ ហើយយើងទាំងអស់ ត្រូវ​នាំ​គ្នា​យកចិត្តទុកដាក់​ដើម្បី ទប់ស្កាត់​នូវ​រាល់ ​ព័ត៌មាន​ក្លែងក្លាយ​ដែល ​ទទួល​បាន​ពី​ប្រភព​ មិន​ច្បាស់លាស់ ដែល​ការ​ផ្សាយ ​នោះ​ធ្វើ​ឱ្យ​សាធារណជន ​មានការ​យល់​ច្រឡំ មានការ​ភ័យ​ខ្លាច​នៅ​ ក្នុង​ខេត្ត​ក៏​ដូច​ជា​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ​ទាំងមូលផង​ដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *