រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើក សន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើក ទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋាន

(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិស ដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋាន ។

ពិធីបើកសន្និបាតប្រព្រឹត្ត ទៅក្រោមអធិប តីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃ ខណៈអភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការ ចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការកង កម្លាំងប្រដាប់អាវុធ ឈរជើងក្នុងភូមិសាស្ត្រខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ តំណាងអង្គការសង្គមស៊ីវិល មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាល និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤៥៧នាក់។

នៅក្នុងពិធី បើកសន្និបាតនេះផងដែរ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គភាពឈរជើង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យឯកជន  ប្រជាពលរដ្ឋនិងអ្នក ពាក់ព័ន្ធទាំងអស់ ដែលបានខិត ខំប្រឹងប្រែងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលបាននូវសមិទ្ធផលធំៗ។

ជាពិសេសបន្ថែមទៀត លើគ្រប់វិស័យ ទាំងការងារកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានអនុវត្តមុខងារ ដែលបានផ្ទេរពី ថ្នាក់ជាតិមករដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលជាការបង្ខិត សេវាសាធារណ:មកគៀកនឹងប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ការងារក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ការងារសង្គមកិច្ច និង កាត់បន្ថយភាពក្រីក្រ  ។

នៅក្នុងអង្គសន្និបាតនេះ បានបន្តធ្វើការពិភាក្សាដើម្បីអោយ ឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ការងារលើគ្រប់ វិស័យរបស់រដ្ឋបាលខេត្ត  បញ្ហាប្រឈម បទពិសោធន៍ល្អៗ និង ដំណោះស្រាយ ដែលបានអនុវត្តរយៈ ពេល១ឆ្នាំកន្លងទៅនេះ ដើម្បីដកបទពិសោធន៍ សម្រាប់អនុវត្តបន្តឲ្យ បានកាន់តែល្អប្រសើរនាឆ្នាំ ខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *