សត្ថកិច្ចចុះបង្ក្រាបករណី ញៀនញៀន ខុសច្បាប់មួយ កន្លែងខិងឃាត់ខ្លួន ជនសង្ស័យ ចំនួន០៥នាក់ ក្នុងស្រុកកំរៀង

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំងបទ ល្មើសគ្រឿងញៀននៃ អធិការរដ្ឋាននគរបាល ស្រុកកំរៀង សហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំតាក្រីបាន ចុះបង្ក្រាបករណីគ្រឿង ញៀនមួយកន្លែង ឃាត់បានជនសង្ស័យ បាន៥នាក់កាលពី ព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ ២០២០វេលាម៉ោង០៩ និង០០នាទីនៅចំណុច ក្រុមទិ០៣ស្ថិតក្នុងភូមិ សាមសិបឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៥នាក់ដែលកម្លាំង ឃាត់ខ្លួនបានទី១ឈ្មោះ ញូង បូញ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ សាមសិបឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងទី ២ឈ្មោះមាន ពឿនភេទប្រុស អាយុ២៨ឆ្នាំរស់នៅ ភូមិសាមសិបឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ទី៣ឈ្មោះមាន បញ្ញាភេទប្រុស អាយុ១៧ឆ្នាំរស់ នៅភូមិសាមសិប ឃុំតាក្រីស្រកកំរៀង ខេត្តបាត់ដំបងទី៤ ឈ្មោះរិន សំបូរហៅទុន ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង និងទី៥ឈ្មោះរ៉េម ចន្ធាភេទស្រី អាយុ២៣ឆ្នាំរស់ នៅភូមិសាមសិប ឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ជន សង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុ តាងរួមមានក្រាមព៌ណ សថ្លារច្រកក្នុង ថង់ប្លាស្ទិកចំនួន១៦ថង់ សង្ស័យមានសារ ធាតុញៀន.ទូរសព្ទ័ដៃ ០២គ្រឿង ម៉ាក ហូវ៉ៃ(HUAWEI) ០១គ្រឿង និងអាយហ្វូន (iphone)០១គ្រឿង. ថង់ប្លាស្ទិកសំរាប់ វេចខ្ចប់មួយចំនួន ដប់សំរាប់ជក់ មួយដែកកេះ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ខាងលើត្រូវបានកម្លាំង នគរបាល ជំនាញនៃអធិការ រដ្ឋាននគរ បាលស្រុកកំរៀង កសាងសុំនុំរឿងបញ្ចូន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្ត បាត់ដំបងដើម្បីចាត់ ការបន្តរទៅតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *