រថយន្តសណ្តោថៃបើក បត់ខ្វះការប្រុងប្រយត្នបុក ម៉ូតូមួយគ្រឿងបណ្តាល អោយរងរបួសធ្ងន់ម្នាក់ នៅក្នុងស្រុកភ្នំព្រឹក

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង រថយន្តសណ្តោងពាក់ ស្លាកលេខថៃ មួយគ្រឿងបានបើកបុក ម៉ូតូមួយគ្រឿងបណ្តាល អោយរបស់ធ្ងន់ម្នាក់ ហេតុការនេះកើតឡើង កាលពី រសៀលថ្ងៃទី១៩ខែ កុម្ភះឆ្នាំ២០២០វេលា ម៉ោង១៧និង៤០នាទី នៅលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិ អូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើ នេះបង្ករឡើយដោយ រថយន្តសណ្តោង មួយគ្រឿង ម៉ាកអ៊ីស៊ុស៊ុពណ៌ស ពាក់ស្លាកលេខ ៨៣-៣៣៨៥ របស់ជនជាតិថៃ អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បានបើករថយន្តក្នុង ទិសដៅពីត្បូងទៅជើង មកដល់ចំណុច កើតហេតុខាងលើ បានបត់និងបុក ម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ បើកបរក្នុងទិសដៅស្រប គ្នាបើកបរដោយ ឈ្មោះឡីគាភេទប្រុស អាយុ៣៨ឆ្នាំរស់នៅក្នុង ភូមិភ្នំព្រឹកឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង បណ្តាលអោយ រងរបួសធ្ងន់។

ក្រោយពីហេតុកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកនៃអធិការរដ្ឋាន នគរបាលស្រុកភ្នំព្រឹក បានចុះពិនិត្យ កន្លែងកើងហេតុនិង ធ្វើការវាស់វែងព្រម ទាំងនាំយកវត្ថុតាង ទាំងពីរមកកាន់អធិការ រដ្ឋាននគរបាលស្រុកភ្នំព្រឹកដីម្បីរង ចាំកាដោះស្រាយនៅ ពេលក្រោយ។

ដោយលែកអ្នករងគ្រោះ បើយោងតាមការអោយ ដឹងពីលោកវរសេនីយ៍ ទឹម វិឆ័យ អធិការរងទទួលផែន សន្តិសុខបានប្រាប់ អោយដឹងថាដោយ ជនរងមានស្ថានភាព រងរបួសធ្ងន់ធ្ងូរពេក លោកក៏បានសហការ ជាមួយកម្លាំងនគរបាល អន្តោរប្រវេសន៍ច្រក ទ្វារអន្តរជាតិភ្នំដី និងបានទាក់ទងទៅភាគី អន្តោប្រវេសន៍ថៃ ដើម្បីអន្តរាគមន៍និង បន្តរយកជនរងគ្រោះទៅ ព្យាបាលនៅមន្ទីពេទ្យថៃ ក្នុងប្រទេសថៃផងដែរ។

បច្ចុប្បន្ននេះគេនៅ មិនទាន់ដឹងថាជនរង គ្រោះព្យាបាលនៅពេទ្យថៃ ក្នុងប្រទេសថៃមិនដឹង ជាណានៅឡើយទេ ដោយជនរងគ្រោះមាន សភាពរងបួសធ្ងន់ខ្លាំងពេក៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *