សមត្ថកិច្ចឃាត់ជន សង្ស័យម្នាក់ពីបទចែក ចាយនិងប្រើប្រាស់ គ្រឿងញៀននៅ ក្នុងស្រុសង្កែ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំបទ ល្មើសគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុក សង្កែសហការជាមួយ កម្លាំងនគរបាល​ប៉ុស្តិ៍ រដ្ឋបាលឃុំតាមិមបាន ចុះបង្ក្រាបករណីចែក ចាយនិងប្រើ ប្រាស់ គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ បាន១នាក់កាលពីព្រឹក ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២០វេលាម៉ោង ១០និង៣០នាទីនៅ ចំណុចក្រុមទី១៧ស្ថិត ក្នុងភូមិអូរខ្ជាយឃុំតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះប៊ូ ច័ន្ទ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរស់ នៅក្នុងក្រុមទី១៧ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថតាង រួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ១,៨៨ក្រាម (ទាំងសំបក)ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) និងសម្ភារៈសម្រាប់រំលែក ច្រកថ្នាំញៀនលក់ ព្រមទាំងសម្ភារៈសម្រាប់ ប្រើប្រាស់ថ្នាំ ញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបាន កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាននគរបាលស្រុក សង្កែកសាងសុំនុះរឿង និងបញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *