មេខ្លោងចែកចាយគ្រឿងក្នុងស្រុកកំរៀង ត្រូវបានអាវុធហត្ថ ចុះបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យបាន៧នាក់

(ខេត្តបាត់ដំបង)៖ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ស្រុកកំរៀងចុះបង្ក្រាប ករណីគ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួន ជនសង្ស័យបាន១ នាក់កាលពីរសៀល ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង១៣និង ៥០នាទីនៅចំណុចមុខ កាស៊ីណូឃ្វីនស្ថិត ក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង និងបន្តរឃាត់ខ្លួនជន សង្ស័យបាន៦នាក់ បន្ថែមទៀតនៅ វេលាម៉ោង១៤និង ៣០នាទីក្នុងថ្ងៃដ៏ដែល នៅចំណុចក្រុមទី ០៤ស្ថិតភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់អោយ ជនសង្ស័យសរុបឃាត់ ខ្លួនបានមានចំនួន ៧នាក់ទី១ឈ្មោះកៃ លឿង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនប្រាកដ ទី២ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុស អាយុ៥៩ឆ្នាំ (មេក្លោង)ទី៣ឈ្មោះ ឆេង ភ័ត្រា ភេទប្រុសអាយុ៣០ឆ្នាំ (កូនប្រសារ) ទី៤ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកនៅជាមួយ ទី៥ឈ្មោះសេង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយ ទី៦ឈ្មោះប៉ិក ពៀវ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅជាមួយ និងទី៧ឈ្មោះ សោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៧នាក់នេះ រស់នៅក្នុងភូមិឃុំ ចំណុចកើត ហេតុខាងលើ។

សត្ថកិច្ចបានប្រាប់អោយ ដឹងទៀងថាជំហ៊ាន ដំបូងកម្លាំងមូលដ្ឋានអាវុធ ហត្ថបានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះកៃលឿងនិង ដកហូតបានវត្ថុតាង រួមមានម្សៅក្រាម ព័ណ៌សថ្លាចំនួន០២ កញ្ចប់តូចនិងថ្នាំគ្រាប់ រាងសំប៉ែតព័ណ៌ ក្រហម០២គ្រាប់ និងមួយចំណិត ហើយជនសង្ស័យ បានសារភាពខ្លួនបាន ទិញគ្រឿង ញៀនពីឈ្មោះម៉ី សារិន ហៅឌុងក្នុងថ្ងៃ ដ៏ដែលកម្លាំងជំនាញ បានទៅដល់ទីតាំង ឈ្មោះម៉ី សារិន ហៅឌុងជា មេខ្លោងកម្លាំងបាន ឃាត់ខ្លួនជនជនសង្ស័យ បាន៦នាក់ភ្លាមៗក្នុង នោះមានមេខ្លោង ឈ្មោះម៉ី សារិន ហៅឌុងម្នាក់ផងដែរ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាក្រោយ ពីឃាត់ខ្លួនជនសង្ស័យ ៦នាក់ខាងលើកម្លាំង ជំនាញដកហូតបាន វត្ថុងរួមមានម្សៅ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ៤៨កញ្ចប់,ទម្ងន់ ៨៦,៧៦ក្រាមថ្នាំ គ្រាប់យ៉ាម៉ាពណ៌ ក្រហមរាងសំប៉ែត អក្សរ(WY)ចំនួន ៦៩៣គ្រាប់រថយន្តចំនួន ០២គ្រឿងម៉ាកហ្វតចំនួន០១ គ្រឿងម៉ាកលុចស៊ិស RX300ចំនួន០១គ្រឿង ប្រាក់ដុល្លារ ២៤,៥០៣ ដុល្លារប្រាក់បាតថៃ ៨៣,៩១០បាត និងប្រាក់ខ្មែរ ២៧,៧១៧ .០០០រៀល ខ្សែកលោហធាតុ ពណ៌លឿង១៣ខ្សែ ខ្សែដៃលោហធាតុ ពណ៌លឿង១៣ខ្សែ និងខ្សែជើងលោហ ធាតុពណ៌លឿង០៤ខ្សែ ចិញ្ជៀនលោហ ធាតុពណ៌លឿង១៣ វង់កងដៃលោហះ ធាតុពណ៌លឿង១០កង បណ្តោងខ្សែកលោហះ ធាតុពណ៌លឿង០៥ បណ្តោងនិងជ័រ០១ បណ្តោងជញ្ជីងថ្លឹង គ្រឿងញៀនចំនួន០២ គ្រឿងនិងទូរស័ព្ទ ដៃ១០គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ទាំង៧នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបាន កម្លាំងមូលដ្ឋានអាវុធ ហត្ថស្រុកកំរៀង កសាងសុំនុំរឿង បញ្ជូនមកទីបញ្ជារការ ដ្ឋានអាវុធហត្ថខេត្ត បាត់ដំបងដើម្បីចាត់ ការបន្តរទៅតាម និតិវិធីច្បាប់៕ ដោយលោក មុតចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *