សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ចែក ចាយនិងប្រើប្រាស់ គ្រឿងញៀននៅក្នុង ស្រុកសំពៅលូន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលស្រុកភ្នំព្រឹក ដឹកនាំដោយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក ភ្នំព្រឹកសហការជា មួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំ សិរីមានជ័យបានចុះ បង្ក្រាបករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ២នាក់កាលពី យប់ថ្ងៃទី១៨ខែ កុម្ភៈឆ្នាំ២០២០វេលា ម៉ោង២១និង០០ នាទីនៅចំណុច ភូមិឈើទាលឃុំ សិរីមានជ័យស្រុក សំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង៣នាក់ ខាងលើដែលកម្លាំង ជំនាញឃាត់ខ្លួន បានទី១ឈ្មោះ ហួន ហេង ភេទប្រុស អាយុ ២២ ឆ្នាំ និងទី២ឈ្មោះ ង៉ែត ជា ហៅ ខ្មៅ ភេទប្រុស អាយុ ២១ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅចំណុច ភូមិឃុំខាងលើ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមានថ្នាំញៀន ប្រភេទយ៉ាម៉ា ទឹកកកចំនួន ០៨ ថង់ទូរស័ព្ទចំនួន ០៣ គ្រឿង (ចាស់)និង សម្ភារៈសម្រាប់ ជក់គ្រឿង ញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ខាងលើរួម ទាំងវត្ថុតាងត្រូវបាន កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក កសាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំ បងដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់។ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *