បុរសម្នាក់ដើរឆ្លុះ សត្វពេលយប់ ត្រូវពស់ស្រកាចាស់ ចឹកមិនយកទៅព្យាបាល នៅមន្ទីរពេទ្យបែ ជាយកទៅមើលឲ្យ គ្រូខ្មែរត្រូវស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ដើរឆ្លុះ សត្វនៅពេលយប់ ត្រូវពស់ស្រកាចាស់ ចឹកមិនយកទៅ ព្យាបាលនៅមន្ទីរ ពេទ្យបែជាយកទៅ ឲ្យគ្រូខ្មែរមើលមិន អាចព្យាបាលបានស្លាប់។

បុរសដែលត្រូវពស់ ចឹកស្លាប់នោះនៅ វេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចត្រពាំង ព្រៃចុងបុស្សចម្ងាយ ៣.០០០ម៉ែត្រ ខាងជើងភូមិ អំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានប្រាប់ អ្នកយកព៍ត័មាន ឲ្យដឹងថាជនរងគ្រោះ ឈ្មោះ យី ទាប ភេទប្រុសអាយុ ២៣ឆ្នាំ នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យ ដឹងទៀតថានៅមុន ពេលកើតហេតុ វេលាម៉ោង៣រសៀល ជនរងគ្រោះនិងឈ្មោះ ប៊ិន រ៉ាន នៅភូមិជាមួយគ្នា បាននាំគ្នាទៅរកឆ្លុះ សត្វនៅចំណុចត្រពាំង ព្រៃចុងបុស្សចម្ងាយ៣.០០០ម៉ែត្រ លុះដល់ម៉ោង៨យប់ ឈ្មោះយី ទាប បានត្រូវពស់ស្រកា ចាស់ចឹកត្រូវស្នងជើង ពេលនោះឈ្មោះប៊ិន រ៉ា បានជួយសង្រ្គោះដឹក តាមម៉ូតូយកទៅឲ្យគ្រូ ខ្មែរនៅភូមិកន្ទួតមើក មិនទាន់និងមើលផងគ្រូខ្មែរ ក៏បានប្រាប់ឲ្យបងប្អូនដឹកទៅ មន្ទីរពេទ្យដើម្បីសង្រ្គោះ ជីវិតពេលទៅដល់មន្ទីរ ពេទ្យគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះបាន បាត់បង់ជីវិត ទៅហើយ ។

សពជនរងគ្រោះត្រូវ គ្រូពេទ្យប្រគល់ជូនក្រុម គ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។ ក្នុងនោះគ្រូពេទ្យ បានប្រាប់ហើយផ្តាំ ផ្ញើរដល់ប្រជាពលរដ្ឋ ទាំងអស់ប្រជាពល រដ្ឋណាជួបរឿង ពស់ចឹកកុំយកទៅ ព្យាបាលគ្រូខ្មែរ ឲ្យសោះត្រូវប្រញាប់ យកទៅសង្រ្គោះ នៅមន្ទីរពេទ្យឲ្យ បានឆាប់ ព្រោះនៅមន្ទីរពេទ្យ គេមានថ្នាំសម្រាប់ ព្យាបាលពឹសសត្វ ចឹកទើបអាចសង្ឃឹមរស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *