យុវជន២ក្រុមដេញ កាប់គ្នា៣នាក់ ចូលដេកគុក ម្នាក់ចូលដេក ពេទ្យដោយសាររឿង គំនុំចាស់

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២ក្រុម ១ក្រុមជិះម៉ូតូ២នាក់ហើយ មួយក្រុមទៀតជិះ គ្នា៣នាក់ដេញ កាប់គ្នា៣នាក់ ចូលដេកគុក ម្នាក់ចូលដេក ពេទ្យដោយសាររឿង គំនុំចាស់ហេតុការ នេះកើតឡើងកាល ពីយប់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០វេលាម៉ោង ០៨និង០០នាទី នៅចំណុច ក្រុងប៉ោយប៉ែត ។

យោងតាម ពាក្យបណ្ដឹង របស់ឈ្មោះ អាត សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ជាឪពុកជនរង គ្រោះឈ្មោះ ផល សុភា រស់នៅភូមិក្បាល២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងជន សង្ស័យ៣នាក់បាន ធ្វើសកម្មភាពកាប់ ទៅកូនរបស់ ខ្លួនបណ្តាយឲ្យរបួសធ្ងន់ ក្រោយពីបានទទួល ពាក្យប្តឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានដឹកនាំកម្លាំង អាវុធហត្ថ១ក្រុម ចុះស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានចំនួន៣នាក់ និងដកហូតវត្ថុតាង មានកាំបិតចំនួន២ដើម ហើយបានបញ្ជូនមក បញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យទាំង ៣នាក់មានឈ្មោះ ១ឈ្មោះ សេង គីមម៉េង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ពៅ សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ៣ឈ្មោះ លន់ ពីទីលីហួរ ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញ សាកសួរចម្លើយរួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ធ្វើការសួរចម្លើយ ហើយបានសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពកាប់ទៅ លើជនរងគ្រោះឈ្មោះ ផល សុភា បណ្ដាលឲ្យរង របួសធ្ងន់ពិតប្រាកដ មែនដោយសារ រឿងគំនុំ ក្រោយបានបាន ចម្លើយសារភាព ហើយជនសង្ស័យ ទាំង៣នាក់ រួមទាំងវត្ថុតាងកាំបិត ត្រូវបានកម្លាំងបទ ល្មើសព្រហ្មទណ្ឌ កសាងសំណុំ រឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *