មន្រ្តីនគរបាលមានវ័យ ចំណាស់ម្នាក់ ក្លាយជាឃាតករ សម្លាប់ប្រពន្ធខ្លួនឯង ព្រោះតែភ្លើងប្រច័ណ្ឌ

(ខេត្តតាកែវ)៖ព្រោះតែភ្លើងប្រច័ណ្ឌ និងប្រពន្ធក្មេងមន្ត្រីនគរ បាលម្នាក់បានក្លាយជា ឃាត់ករកាប់ សម្លាប់ទៅលើប្រពន្ធ ជាច្រើនកន្លែងបណ្តាល អោយស្លាប់នៅក្នុង ថ្លុកឈាមហេតុការ នេះកើតឡើង កាលពីរសៀលថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទី នៅចំណុចភូមិអង្គត្នោត ខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី ឃាតកម្មខាងលើនេះ បង្ករឡើងដោយជន សង្ស័យម្នាក់មាន ឈ្មោះប្រាក់ សារ៉ាន់ ហៅម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរ បាលរស់នៅក្នុងភូមិ ក្នុងភូមិកើត ហេតុខាងលើ បានទាញពូថៅកាប់ទៅលើ ប្រពន្ធខ្លួន ចំនួន៣កន្លែង ចំពីក្រោយ បណ្តាលអោយ ស្លាប់ភ្លាមៗនៅនិង កន្លែងមុខផ្ទះរបស់ខ្លួន ព្រោះតែភ្លើងប្រច័ណ្ឌ។

រឺឯជនរងគ្រោះ មានឈ្មោះអៀល ទិត្យផល្ល័យ ភេទស្រីអាយុ២១ឆ្នាំជាជនជាតិខ្មែរ រស់នៅក្នុងភូមិកើត ខាងលើជាមួយប្តី។

ក្រោយពីកើតសមត្ថកិច្ច បានចុះឃាត់ខ្លួនជន សង្ស័យបានភ្លាមៗនិង បញ្ជូនមកកាន់អធិកា ររដ្ឋានគរបាល ស្រុកត្រាំកក់ចំណែក សាកសពសត្ថកិច្ចជំនាញបាន ធ្វើកោសលវិច្ឆ័យឃើញ ជនរងគ្រោះបាន ស្លាប់ដោយ សាជនសង្ស័យកាប់ ចំនួន៣ពូថៅចំខាង ក្រោយចំនួន២ពូថៅ និងចំឆ្អឹងចំនីផ្នែកខាង ស្តាំចំនួន១ពូថៅ បណ្តាលអោយ ស្លាប់តែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលស្រុក ត្រាំកក់កសាង សុំនុំរឿងបញ្ជូនទៅ កាន់បញ្ជូនទៅ កាន់ស្នងការរដ្ឋាននគរ បាលខេត្តតាកែវដើម្បី ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់ ចំណែកសាកសព ក្រោយពីកម្លាំងនគរបាល ជំនាញបានពិនិត្យរួច រាល់ហើយក៏បាន ប្រគល់សពជូន សាច់ញាតិដើម្បី យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *