បុរសវ័យចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាល ឲ្យស្លាប់ភ្លាមៗខណះដែល ជនរងគ្រោះយកម៉ូ ទរ័ដោយព្រីភ្លើង ខ្វះការប្រុងប្រយ័ត្ន

(ខេត្តពោធិសាត់)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានខ្សែភ្លើងឆក់ បណ្តាលអោយស្លាប់ ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីជនរងគ្រោះ យកម៉ូទរ័មមកបូមទឹក មាត់ស្ទឹងនៅពេលកុំពង់ ដោតព្រីភ្លើង ខ្វះការប្រុងប្រយ័ត្ន ហេតុការណ៍នេះ កើតឡើងកាលពីព្រឹក ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២០វេលា ម៉ោង០៧និង១០នាទី នៅចំណុច មាត់ស្ទឹងចេកចៅ ស្ថិតនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិសាត់ ។

លោកវរះសេនីយ៍ឯក ឯម រុន អធិការនគបាល ស្រុកក្រគ បានអោយដឹងផង ដែរថាជនរងគ្រោះ មានឈ្មោះ យស សឿន (ហៅប៉ិញ) អាយុ ៦៦ឆ្នាំ ភេទប្រុស ជនជាតខ្មែរ  មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ហែម  សែត អាយុ៦៥ឆ្នាំ ជនជាតខ្មែរមាន កូនបង្កើតចមនួន ៥នាក់ ស្រី ១នាក់ ។

អធិការនគបាលស្រុកក្រគ បានអោយដឹងទៀតថា នៅមុនពេលកើត ហេតុជនរងគ្រោះ បានទៅយកម៉ូទ័រមកបូម ទឹកស្រោចដំណាំ ដោយដោតព្រីភ្លើង នៅឯផ្ទះ កំពុងបូមទឹក ម៉ូទ័រខូច ជនរងគ្រោះបាន ស្រាវខ្សែភ្លើង ហើយប៉ះចំមុខដំណ ដោយជនរងគ្រោះ មិនបានមកដកព្រីភ្លើង ចេញទើបបណ្តាល អោយឆក់ស្លាប់ ផ្កាប់មុខ នៅនឹងកន្លែង កើតហេតុតែម្តងទៅ។

ក្រោយទទួលបានព័ត៌មាន ភ្លាមកំលាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក ក្រគបានចុះទៅដល់ កន្លែងកើតហេតុ និងបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលរួមនិង អាជ្ញាធរភូមិ ឃុំ និងធ្វើការពិនិត្យនិងធ្វើ កំណត់ហេតុនិង បានស្តាប់ការបំភ្លឺ របស់ក្រុមគ្រួសារសព និងការពិនិត្យសាកសព ពិតជាបានស្លាប់ដោយសាការ ឆក់ខ្សែភ្លើងពិត្យ ប្រាកដ៍មែន ។

ក្រោយការពិនិត្យសាក សពរួចសមត្ថកិច្ច បានធ្វើកំណត់ហេតុនិង ប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណីផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *