ចាស់ជរាមានជំងឺ និងគ្មានទីពឹង៣នាក់ បានទទួលអំណោយ មនុស្សធម៌ពីលោក ជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ ចាស់ជរាគ្មានទីពឹងជំងឺ ប្រចាំកាយបានទទួល អំណោយមនុស្សធម៌ ពីលោកជំទាវ វ៉ាន់លុយ អនុប្រធាកិត្តិយស សាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ឆ្នាំង ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ជា សុខហៀងប្រធាន អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកទឹកផុស លោកឈាង វណ្ណៈអនុប្រធានមន្ទីរ ព័ត៌មានខេត្ត លោកឈាង ចន្ធីអនុប្រធាន មន្ទីរសង្គមកិច្ចខេត្តនិង អាជ្ញាធរឃុំបានអញ្ជើញ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់លោកជំទាវ បណ្ឌិត វណ្ណ លុយ អនុប្រធាន កិត្តិយសអនុសា ខាកាកបាទក្រហម កម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទៅជូនចាស់ ជរាមានជំងឺនិងគ្មានទីពឹងចំនួន ៣នាក់នៅភូមិ ត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណៈ បានអោយដឹងថា ចាស់ជរាទាំង៣នាក់ គ្មានទីពឹងទី១ឈ្មោះ. លោកយាយ ខៀវ សួន អាយុ៧២ឆ្នាំ រស់នៅម្នាក់ឯង មុខរបបដើរអំពិលលក់ បានទទួលអង្ករ៥០kg, មី២កេស,ត្រីខ១យួរ, ទឹកត្រីនិងទឹកស៊ីអ៊ីវ២យួរ ,សារ៉ុង១,ទឹកក្រូច១កេស ,ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ៥យួរនិងថវិកា​ ១០ម៉ឺនរៀល។

ទី២ឈ្មោះ .លោកតា ប្រាក់ យី អាយុ៨៥ឆ្នាំមាន ជំងឺប្រចាំកាយ រស់នៅម្នាក់ឯងបាន ទទួល(អង្ករ២៥ kg,មុខ១,កន្ទេល១, ភួយ១អំណោយ មន្ទីរសង្គមកិច្ចខេត្ត) សារ៉ុង១,ទឹកស៊ីអ៉ីវនិង ទឹកត្រី២យួរ,ទឹកសុទ្ធ៥យួរ,ត្រីខ១ យួរនិងថវិកា ចំនួន១២ម៉ឺនរៀល។

និងទី៣ឈ្មោះ លោកតាសូ សេង អាយុ៨៣ឆ្នាំ មានជំងឺលើសឈាម បានទទួលថវិកាចំនួន៨ម៉ឺនរៀល។

លោក ឈាង វណ្ណៈ បានបញ្ជាក់អោយ ដឹងទៀតថាៈលោកជំទាវ បណ្ឌិត វណ្ណ លុយ កន្លងលោកមក តែងតែងគិតគូរផ្តល់ អំណោយដល់ជន ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន គ្រួសាររងគ្រោះផ្សេងៗនិងបានជួយ សង់ផ្ទះជូនស្រ្តី មេម៉ាយ បុរសពោះម៉ាយពិការ បានចំនួន៧ខ្នងផងដែរ នៅខេត្តកំពង់ឆ្នាំង។

លោក ជា សុខហៀង ក៏បានផ្តាំផ្ញើដល់លោក យាយលោកតា ទាំង៣នាក់ អោយខិតខំថែទាំ សុខភាពអោយបាន បើមានស្ថានភាពមិន ស្រួលសូមអញ្ជើញទៅ មណ្ឌលសុខភាពអោយ បានទាន់ពេលវេលា។

លោកតាលោកយាយ ក៏បានជូនពរដល់ លោកជំទាវវណ្ណ លុយ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ និងទទួលបាន ជោគជ័យក្នុង មុខរបបរបស់លោកជំទាវ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *