ព្រឹទ្ធសភាបើកកិច្ច ប្រជុំរវាងគណះ កម្មការអង្កេតស្តី ពីការបោសសំអាត និងប្រឆាំងអំពើ ពុករលួយ ជាមួយរដ្ឋបាលខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈ កម្មការទី១០ អង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ នៃព្រឹទ្ធសភា បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំថាលោក ចុះមកបើកកិច្ចប្រជុំ ជាមួយរដ្ឋ បាលខេត្តបន្ទាយ មានជ័យនេះស្តី ពីការបោសសំអាត និងប្រឆាំងអំពើពុករលួយ ដើម្បីសិក្សា ស្វែងយល់ និងប្រមូលព័ត៌មាន ស្តីពីយុទ្ធសាស្រ្ត និងគោលន យោបាយប្រឆាំង អំពើពុករលួយ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើ ពុករលួយវិធានការ ប្រឆាំងអំពើ ពុករលួយ និងការរំលោភអំណាច ការកសាងឯកសារ គតិយុត្តផ្សេងដើម្បី បង្កើនប្រសិទ្ធភាព តម្លាភាព និងគណ នេយ្យភាពក្នុង ការប្រឆាំងអំពើ ពុករលួយ នៅព្រឹក ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងសាលប្រជុំ សាលាខេត្ត ដោយមាន ការចូលរួម លោកអោមចន្ថា អភិបាលរងខេត្ត និងជាអភិបាល ខេត្តស្តីទី មន្ត្រីពាក់ព័ន្ធ ជាច្រើននាក់។

ក្នុងនោះលោកអោន ចន្ថាបានធ្វើការកោត សរសើរដល់ លោក ម៉មប៊ុននាងប្រធាន គណៈកម្មការទី១០ ដែលបានចុះមក បើកការអង្កេត បោសសំអាតនិង ប្រឆាំងអំពើពុករលួយ ក្នុងការងារអធិការកិច្ច ជាការងារដែល លំបាកស្មុគស្មាញ ដែលទាមទារ ឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញ ច្បាស់លាស់ ក្នុងកិច្ចការបច្ចេក ទេសអធិការកិច្ច និងសមត្ថភាព ច្បាប់ ព្រមទាំងមានសីល ធម៌ស្អាតស្អំ។

កន្លងមកនេះ ក្រសួងបានចុះ ធ្វើអធិការកិច្ច និងអង្កេតស្រាវ ជ្រាវដើម្បីទប់ស្កាត់ការ រំលោភដោយអំ ណាច និងរួមចំណែក ប្រឆាំងអំពើពុករលួយ។

បានអង្កេតស្រាវជ្រាវ នៅតាមអង្គភាពថ្នាក់ ក្រោមជាតិដោយបាន រកឃើញចំណុចខ្វះខាត និងភាពអសកម្មមួយចំនួន បានធ្វើការកែតម្រូវ ដោយបានធ្វើ សេចក្តីណែនាំ ជាលិខិតបទដ្ឋាន គតិយុត្តិជាច្រើន ជូនដល់បណ្តាអង្គភាព ដែលមានបញ្ហា ឲ្យកែលម្អនូវរាល់ ចំណុចខ្វះខាតទាំងឡាយ ដើម្បីលើក កម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិតភាព និងគុណភាព សេវាសាធារណៈ ដើម្បីបម្រើប្រជាពល រដ្ឋឲ្យកាន់តែប្រសើរ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាពិត ណាស់កន្លងមក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្ត នូវតួនាទីភារកិច្ច របស់ខ្លួន ទទួលបានលទ្ធ ផលល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ ការអនុវត្តនូវភារ កិច្ចទាំងនេះ មិនអាចល្អឥត ខ្ចោះនោះទេ តែងតែមានភាព ខ្វះចន្លោះដោយ ប្រការណាមួយ ដោយអចេតនា ដោយកំហុស បច្ចេកទេស ឬដោយសារ កម្រិតយល់ដឹង អំពីការអនុវត្ត គោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគ តិយុត្តិនានាដែល ថ្នាក់លើបានដាក់ចុះ។

ក្នុងកិច្ចប្រជុំនោះលោក ម៉ម ប៊ុននាងបានមាន ប្រសាសន៍ដែរថាតាមរយៈ ការធ្វើអធិការកិច្ចនោះ គឺជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចំង ឲ្យឃើញនូវ ចំណុចខ្លាំង បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយ ដែលក្រុមការងារ បានរកឃើញ និងផ្តល់នូវអនុសាសន៍ ជាមូលដ្ឋានសម្រាប់ កែលម្អ ឡើងវិញ ដែលជាការរួម ចំណែកលើក កម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចកាន់តែ មានប្រសិទ្ធភាព។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ គួរសិក្សាស្វែង យល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃ ការអនុវត្តច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការ អនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងញ្ហារប្រឈមនានា នៃការអភិវឌ្ឍមូលដ្ឋាន និងពិនិត្យស្ថាន ភាពច្រកទ្វារព្រំដែន អន្ដរជាតិក្រុងប៉ោយប៉ែត ព្រមទាំងសំណូមពរ នានាដែលអាជ្ញា ធរខេត្តបានជួបប្រទះ ក្នុងការអនុវត្តការងារ នាពេលកន្លងមកឲ្យបាន ល្អផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *