ពលករចំណាកស្រុកនៅថៃ ស្លាប់ស្រីម្នាក់​ របួស១១នាក់​ រវាងរថយន្ត​បុក គ្នាក្នុងទឹកដីថៃ​ តតែសុទ្ធតែ ជនជាតិខ្មែរទាំងអស់

(ខេត្តបន្ទាយមានជ័យ)៖​ ពលករចំណាកស្រុក ជាជនជាតិខ្មែរ១២នាក់ ក្នុងនោះស្ត្រី១បាន ស្លាប់និង របួស ធ្ងន់ស្រាយ១១នាក់ បន្ថែមទៀតដោយ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុក និង រថយន្ត ខ្ទេចអស់ទាំង២ គ្រឿងនៅវេលាម៉ោង ១០ព្រឹក ទី១៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅម្ដុំផ្លូវជាតិ អេសៀររ៉ាត់ត ភូមិ៤ សង្តាត់ថាឆាង​ ​ស្រុកបាង​ក្លាំ​ ខេត្ត​សង់ក្លា​ ប្រទេស​ថៃ​។

សមត្ថកិច្ចថៃបាន រាយការណ៍ប្រាប់ សមត្ថកិច្ចខ្មែរឲ្យដឹង ថានៅមុនពេលកើតហេតុ នោះរថយន្តឈ្នួល របស់ជនជាតិថៃបាន ធ្វើដំណើរទៅទទួល ពលករខ្មែរចំនួន១២នាក់ ​ពី​ព្រំដែន​ស្រុក​អារញ្ញ ​យ៉ាប្រាថេត​ ដើម្បី​បន្ត​ដំណើរ ​ទៅ​ខេត្ត​សង់ក្លា​ ប៉ុន្ដែ​អកុសល​រថយន្ត ​ឈ្នួល​ខាង​លើ​បើក ក្នុងល្បឿនផ្តាច់ព្រលឹង បានជ្រុលទៅបុកគូទ រថយន្តសណ្ដោងតាម ផ្លូវបណ្ដាលឲ្យមាន មនុស្សស្លាប់១នាក់ស្រី និងរបួស ធ្ងន់ស្រាល ១១នាក់ទៀត។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថាជន រងគ្រោះត្រូវបានសមត្ថកិច្ច ថៃបញ្ជូន​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​បាងក្លាំ​ និង​មនន្ទីរពេទ្យហាត យ៉ៃខេត្ដសង់ក្លា ភ្លាមៗផងដែរ។

ចំណែកសពសមត្ថ កិច្ចថៃកំពុងធ្វើការទំនាក់ ទំសមត្ថមិច្ចខ្មែរដឹក សពប្រគល់ទៅឲ្យគ្រួសារ សពយកទៅធ្វើបុណ្យ នៅស្រុកកំណើត រឺឯរថយន្តសមត្ថកិច្ច យកទៅដោះស្រាយតាម និតិវិធីច្បាប់របស់ ថៃហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *