រថយន្តធុនធំមួយគ្រឿង បោលបុកចូល ក្នុងផ្ទះប្រជាពល រដ្ឋខណះដែលអ្នក បើកបរស្រវឹង

(ខេត្តកំពង់ឆ្នាំ)៖ ករណីរថយន្តធុនធំមួយ គ្រឿងបានបោលបុកចូល ទៅក្នុងផ្ទះប្រជាពលរដ្ឋ ខណះដែល អ្នកបើកបរផឹកស៊ី ស្រវឹងក្នុងបុណ្យចូល ឆ្នាំចិននិងវៀតណាម ហេតុការភ្ញាក់ផ្អើលខាង លើនេះបានកើត ឡើងកាលពីរសៀល ថ្ងៃទី២៤ខែមករាឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី នៅត្រង់ចំណុចដីថ្មីចុង កោះស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាមក្រុងកំពង់ ឆ្នាំងខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាហេតុ ការណ៍នេះបង្ករឡើង ដោយរថយន្ត ម៉ាកកូរ៉េពណ៍សពាក់ ស្លាក់លេខភ្នំពេញ 3D8527 ជារបស់ឈ្មោះប៊ុងភេ ទប្រុសជាម្ចាស់រថយន្ត ដោយឡែកអ្នកបើក បរជាជនជាតិវៀតណាមមិន ត្រូវបានគេអោយស្គាល់ ឈ្មោះនោះឡើយហើយត្រូវ បានបក្សពួក រំដោះយកចេញពី កន្លែងកើតហេតុ ទៅបាត់ ខណះដែលបើកបរបុក ចូលផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរង ការខូចខាត អស់មួយល្វែង ។

ចំណែកម្ចាស់ ផ្ទះមានឈ្មោះ កែវសុវណ្ណារី ភេទស្រីអាយុ ៥៤ឆ្នាំមានទីលំនៅភូមិ សង្កាត់ខាងលើនិង ម្នាក់ទៀតឈ្មោះ ញឹកគឹមហៀង ភេទស្រីរសនៅក្នុ ងភូមិឃុំជាមួយគ្នា ។

ប្រភពដោយឡែក មួយផ្សេងទៀតបាន បង្ហើបអោយដឹងថានៅ មុនពេលកើតហេតុគេ ឃើញអ្នកបើកបរ រថយន្តជនជាតិវៀតណាម ខាងលើនេះបានផឹកស៊ី ក្នុងកម្មវិធីបុណ្យចូល ឆ្នាំចិននិងវៀតណាមឡើង ស្រវឹងបើកបររថយន្ត ក្នុងល្បឿនលឿននិងបាន បើកបុកចូលទៅក្នុងផ្ទះ គេខណះដែលម្ចាស់ផ្ទះ បិទទ្វាមិននៅក្នុងផ្ទះ បណ្តាលអោយខូច ខាតតែផ្ទះសំបែងនិង របស់របរក្នុងផ្ទះនិងមិន បានបង្ករដល់ការគ្រោះ ថ្នាក់ដល់អ្នក ផ្ទះនោះឡើយ ។

ក្រោយពេលកើត ហេតុភ្លាមៗភាគីម្ចាស់ រថយន្តនិងម្ចាស់ផ្ទះ បានធ្វើការសម្រួល គ្នាដើម្បីបញ្ចប់រឿង  នៅហ្នឹងកន្លែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *