សមត្ថកិច្ចស្រុកមោងឫស្សីឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រជាការពារភូមិពីបទប្រើអំពើហឹង្សារដោយចេតនាមានស្ថានទោសធ្ងន់

(ខេត្តបាត់ដំបង)៖កម្លាំងនគរបាលស្រុកមោងឫស្សីបានចុះឃាត់ខ្លួនជនសង្ស័យជាប្រជាការពារភូមិម្នាក់កាលពីរសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២០វេលាម៉ោង១២និង១៩នាទីនៅចំណុចភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបងពីបទប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដំបងឬស្សី)។

សមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះកែវ ព្រឿន ហៅ ខ្នួច ភេទ ប្រុស អាយុ60ឆ្នាំរស់នៅក្នុងភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានតួនាទីជាប្រធានប្រជាការពារភូមិ។

សមត្ថកិច្ចបានអោយដឹងទៀតថាជនសង្ស័យខាងលើបានប្រើអំពើហឹង្សារមានស្ថានទម្ងន់ទោសទៅលើជនរងគ្រោះមានឈ្មោះឃុន ខុម ភេទ ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ  ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងទៀតថាករណីអំពើហឹង្សាខាងលើនេះកើតកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទីស្ថិតក្នុងក្រុមទី04 ភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបងដោយជនសង្ស័យបានយកដំបងឫស្សីវ៉ៃជនរងគ្រោះបណ្ដាលឲ្យរងរបួសបាក់ដៃទាំងសងខាង និង បែកក្បាល បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាករណីខាងលើនេះមូលហេតុមកពីជនរងគ្រោះបានហែកផ្លាកប៉ុស្តិ៍យាមប្រជាការពារ និង យកជំពាមកៅស៊ូបាញ់ទៅលើជនសង្ស័យ ចំនួន ០២គ្រាប់ត្រូវចំក្បាលលើត្រចៀកខាងឆ្វេងចំនួន០១គ្រាប់ និង ចំត្រង់ត្រគាកខាងឆ្វេង ចំនួន០១គ្រាប់បណ្តាលអោយជនសង្ស័យខាងលើខឹងយ៉ាងខ្លាំងក៏ទាញដំបងឫស្ស័យវ៉ៃជនរងគ្រោះបណ្តាលអោយរងបួសធ្ងន់តែម្តងទៅៗ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការរដ្ឋាននគរបាលស្រុកមោងឫស្សីកសាងសុំនុំរឿងបញ្ជូនមកកាន់ស្នងការនគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *