សមត្ថកិច្ចស្រុកសំពៅ លូនចុះបង្ក្រាប២ករណី ផ្សេងគ្នានិងឃាត់ខ្លួន ជនសង្ស័យបាន ចំនួន២នាក់

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលស្រុក សំពៅលូនដឹងនាំដោយ លោកវរៈសេនីយ៍ឯក ពេជ្រសារ៉ែនអធិការរដ្ឋាន នគរបាលស្រុកសំពៅលូន ចុះបង្ក្រាបករណី២ ផ្សេងគ្នានិងឃាត់ខ្លួន ជនសង្ស័យបាន២ នាក់កាលពីរសៀល ថ្ងៃ២៨ខែមករាឆ្នាំ២០២០ ក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណីទី១ កាលពីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ ២០២០វេលាម៉ោង១៤និ ០៥នាទីកម្លាំងអធីការនគរ បាលស្រុកសំពៅលូន សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍នគរបាល តាស្តាបានចុះ បង្ក្រាប់ករណីកែច្នៃ អាវុធ និងកាន់កាប់ខុស ច្បាប់មួយកន្លែង និងធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន ១នាក់មាន ឈ្មោះ វួន សារួន  ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅ ភូមិថ្នល់បត់ ឃុំសំពៅលូន  ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញដក ហូតបានវត្ថុតាងរួម មានកាំភ្លើងខ្លីកែច្នៃ បាញ់គ្រាប់ពិត មានចំនួន៩១ដើម គ្រាប់អាកា(AK) ចំនួន១១គ្រាប់ រំសេវចំនួនមួយកូនកំពង់ ជ័រនិងទូរស័ព្ទដៃ  ចំនួន០១គ្រឿង។

ករណីទី២នៅ ថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង១៤និង៣០នាទី លោកវរៈសេនីយ៍ឯក ពេជ្រសារ៉ែនអធិការ ស្រុកសំពៅលូន បានដឹកនាំកម្លាំង អធិការដ្ឋាននគរបាល ស្រុកសំពៅលូនបន្ត សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលតាស្ដា និងបានចុះ បង្ក្រាបករណី ជួញដូរចែកចាយ គ្រឿងញៀននិង កែច្នៃកាំភ្លើង ខុសច្បាប់និង ឃាត់ខ្លួនជន សង្ស័យបាន១នាក់ទៀត មានឈ្មោះ អួន ណុប ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅ ចំណុចខាងលើ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ឆែកឆេរនិងដកហូត បានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ យ៉ាម៉ាទឹកកក ចំនួន០១កូនថង់ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀន លក់ចំនួន០១គ្រឿងទូរ ស័ព្ទដៃចំនួន ០១គ្រឿងប្រាក់ចំនួន ២៣៣៩០០០រៀល និងប្រាក់បាត ២២៥៣០ បាត ប្រាក់ដុល្លារ១៧៥ ដុល្លារ កូនកាំបិត ចំនួន០៣ កូនពូថៅចំនួន ០២ ម៉ូទ័រឆក់ត្រី ចំនួន០១កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ ចំនួន០៣ ដើម ម៉ូទ័រកាត់ ចំនួន ០១, ម៉ូទ័រស្វានចំនួន០១ សំបកបង់កាំភ្លើង អាកា(AK) ចំនួនមួយ ប៉ុស្តិ៍ផ្សារដែកចំនួន មួយនិងសម្ភារៈ សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរកណីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញនៃអធិការរដ្ឋាន នគរបាល ស្រុកសំពៅលូន កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់ ៕ដោយលោក មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *