នគរបាល​ ខេត្តព្រះវិហារ ពីរនាក់ ជិះម៉ូតូខ្វះការប្រុង ប្រយ័ត្នរ៉េចង្កូត ធ្លាក់ស្ពាន ឈ្លក់ទឹកស្លាប់ទាំងពីរ

(ខេត្តព្រះវិហារ)៖ មន្ត្រីនគរបាល២នាក់ នៅអង្គភាពអន្តរាគមន៍ នៃស្នងការនគរបាល ខេត្តព្រះវិហារបាន ជួបឧបត្តហេតុជិៈ ម៉ូតូរ៉េចង្កូតធ្លាក់ចូល ក្រោមស្លានបណ្តាល អោយស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការ នេះកើតឡើងកាល ពីយប់ថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ១០និង៣០នាទីនៅចំណុច អូរម្លូរជ្រុងស្ថិតក្នុង ភូមិត្មាតប៉ើយ ឃុំព្រើងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើយោងតាមអោយ ដឹងពីសមត្ថកិច្ចបាន បញ្ជាក់អោយដឹងថា ជនរងគ្រោះ ទាំង២នាក់និងបាន ស្លាប់ៗនៅនិងកន្លែង ទី១ឈ្មោះញិប សុខា ភេទប្រុសជា អ្នកបើកបរម៉ូតូនិង ទី២ឈ្មោះឃឹម ប៊ី ចាន់ រ៉ាភេទប្រុសជាអ្នករួម ដំណើរអ្នកទាំង២ជា មន្ត្រីនគរបាលនៅ អង្គភាពអន្តរាគមន៍នៃ ស្នងការនគរបាល ខេត្តព្រះវិហារ។

ក្រោយពីកើតហេតុកម្លាំងនគរបាលស្រុកជាំក្សាន្តបានចុះពិនិត្យនិងធ្វើលកោសល្យវិច្ឆ័យហើយក៏បានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានស្រុកកំណើត។

ករណីស្លាប់សមត្ថកិច្ចទាំង ២នាក់ខាងលើនេះ សមត្ថកិច្ចស្រុកជាំក្សាន្ត បានបញ្ជាក់អោយដឹងថា កម្លាំងជំនាញនៃអធិការ រដ្ឋាននគរបាល ស្រុកជាំក្សាន្តនិង ធ្វើការស៊ើបអង្កេត បន្ថែមទៀតក្រែងមាន ហេតុការណ៍ ផ្សេងពីនេះទៅទៀត ៕ ដោយលោក មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *