សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត រៀបចំពិធីសំណេះ សំណាលនិងសួរសុខ ទុក្ខអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា មកពីស្រុកចំនួនពីរ ក្នុងខេត្តកំពត

(ខេត្តកំពត)៖ នៅរសៀលថ្ងៃសុក្រ ៧កើតខែមាឃឆ្នាំកុរ ឯកស័ក ពស២៥៦៣ត្រូវនឹងថ្ងៃទី៣១ ខែមករា  ឆ្នាំ២០២០ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានរៀបចំកម្មវិធី សំណេះសំណាល និងសួរសុខទុក្ខអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលពិធីនេះ មានសមាជិក អ្នកស្ម័គ្រចិត្តមកពីស្រុកចំនួនពីរគឺស្រុកបន្ទាយមាស និងស្រុកដងទង់ក្នុងខេត្តកំពត ក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត លោកស្រី លាង ហៃ ជាវ តាយ  អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្ត និងមានការចូលរួម ពីសំណាក់សមាជិក សមាជិកាគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ សាខាសរុបប្រមាណ២៨៦នាក់។

លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានចាត់ទុកពិធីសំណេះ សំណាល សួរសុខទុក្ខ អ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីអនាគត ប្រកបដោយបរិយាប័ន្ន” នាពេលនេះគឺជាសក្ខី ភាពបង្ហាញពីការគាំទ្រ និងលើកទឹកចិត្ត មួយកម្រិតថែមទៀត ដល់អ្នកស្ម័គ្រចិត្ត  ដែលជាកម្លាំង មនុស្សធម៌ដ៏មុត ស្រួចហើយមានសារៈ សំខាន់ក្នុងការបន្ត បេសកកម្មជួយ សហគមន៍  និងជនដែលងាយ រងគ្រោះនៅក្នុងការ ឆ្លើយតបគ្រោះមហន្ត រាយផ្សេងៗ ហើយក៏ស្រប ទៅនឹងបរិបទជាតិ និងកាកបាទក្រហម កម្ពុជាដើម្បីសម្ដែង នូវការអរគុណ និងកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្តប្រាជ្ញា ស្មារតី និងពេលវេលារបស់ អ្នកស្ម័គ្រចិត្តដើម្បីសកម្មភាព មនុស្សធម៌ដែល ជាផ្នែកមួយ នៃការសម្រាលទុក្ខ លំបាកនៅតាមមូលដ្ឋាន។

លោក ជាវ តាយ ក៏បានពាំនាំអំណរសាទរ និងការកោតសរសើរ ព្រមទាំងការផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះគណៈកម្មាធិការសាខា អនុសាខាក្រុម ប្រតិបត្តិថ្នាក់សាខា អនុសាខា អ្នកស្ម័គ្រចិត្តយុវជន កាកបាទក្រហម ដែលបាន ផ្ដល់កិត្ដិយស លះបង់ពេលវេលា ក្នុងពិធីដ៏មានអត្ថន័យនា ថ្ងៃនេះដែលជាសក្ខីភាព នៃការចូលរួមគាំទ្រដល់ សកម្មភាពមនុស្សធម៌ របស់កាកបាទ ក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានឧបត្ថម្ភថវិកា សរុបចំនួន ៤,៥៨០,០០០រៀល ជូនដល់ សមាជិកអ្នក ស្ម័គ្រចិត្តកាកបាទ ក្រហមដែលមកពី ស្រុកចំនួនពីរ គឺស្រុកដងទង់ និងស្រុកបន្ទាយមាស  សរុបចំនួន ២២៩ នាក់  ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *