ជនសង្ស័យ២នាក់ កំពុងលក់គ្រឿងញៀន នៅក្រុងប៉ោយប៉ែតយ៉ាង សកម្មត្រូវបានកំលាំង អាវុធហត្ថក្រុង ប៉ោយប៉ែតឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពីទទួលបានព័ត៍មាន ពីប្រជាពលរដ្ឋថាមាន អ្នកកំពុងលក់គ្រឿងញៀន យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថ ក្រុងបានដឹកនាំកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត១ ក្រុមបានចុះបង្រ្កាបអ្នក លក់គ្រឿង ញៀននោះអាវុជហត្ថ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់នៅវេលា ម៉ោង១២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងរួម មានគ្រឿងញៀនម្សៅ ក្រាមពណ៍សថ្លា ចំនួន២១កញ្ចប់ ស្មើ ៦,៥៣ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងសម្ភារ:មួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យ ១មានឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ ២មានឈ្មោះ ទូច សីហា ភេទប្រុស អាយុ២៣ឆ្នាំ នាក់ទាំងពីររស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយមកអារុវុធហត្ថបាន កសាងសំណុំរឿងបញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តដើម្បីចាត់ការបន្ត។

ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញ ការិយាល័យបទល្មើស គ្រឿងញៀនសួរចម្លើយ រួចមកពួកគេបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លក់គ្រឿងញៀន ពិតប្រាកដមែន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបាន កម្លាំងជំនាញកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *