យុវជន៣នាក់ជិះម៉ូតូវ៉ាជែងមិន ប្រយ័ត្នត្រូវរថយន្ត បុកស្លាប់៣នាក់ នៅស្រុកអូរជ្រៅ

(ខេត្តបន្ទាយមានជ័យ)៖យ៉ាងហោចណាស់ ក៏មានមនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹង កន្លែងក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកម៉ូតូជិះ គ្នា៣នាក់បើកឡើងជែងក្នុង សភាពគ្រោះថ្នាក់នៅ វេលាម៉ោង៩នាទីយប់ថ្ងៃ ទី២៨ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការរងការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកខេត្ត បានឲ្យដឹងថាជនរង គ្រោះទាំង៣នាក់១ មានឈ្មោះ អុំ សូរិយា ភេទប្រុសអាយុ១៧ឆ្នាំ អ្នកបើកម៉ូតូ ស្លាប់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងអ្នករួមដំណើរ២នាក់ ឈ្មោះ សា រុប ភេទប្រុសអាយុ១៧ឆ្នាំនៅភូិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងម្នាក់ទៀត ឈ្មោះ វាសនា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកនាយរង ការិយាល័យ បានបញ្ជាក់ថាតាម ការឲ្យដឹងពីនគរបាលមូលដ្ឋាន នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ម៉ាសដា ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AE2.6796   បើកពីកើតទៅលិចស្រប ពេលនោះមានម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយ មានជ័យ 1O.0838ជិះ ដោយយុវជន៣នាក់បើក ពីលិចទៅកើតច្រាសទិសគ្នា បើកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែង រថយន្តមួយគ្រឿង ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ត្រូវរថយន្តម៉ាស ដាបុកចំពីមុខ បណ្តាលឲ្យអ្នកបើកម៉ូតូនិង អ្នករួមដំណើរស្លាប់រណូក រណែលពេញថ្នល់ជាតិម៉ូតូ និងរថយន្តខាតផ្នែកខាង មុនខូចខាតធ្ងន់ ចំណែកអ្នកបើករថយន្ត ក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ ។

វត្ថុតាង ត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាន នគរបាល ស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសពយុវជន ទាំង៣នាក់ត្រូវបានក្រុម គ្រួសារយកទៅធ្វើបុណ្យ រៀងខ្លួននៅផ្ទះសព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *