មន្ត្រីរាជការ អង្គភាពទាំង៣ចូល រួមគោរពវិញ្ញាណ ខន្ធឯកឧត្តមនាយឧត្តម សេនីយ៍ខូរឈា ជាលើកចុង ក្រោយនៅ គហដ្ឋាននៃសព

(ខេត្តបន្ទាយមានជ័យ)៖ អង្គភាពទាំង៣មាន កងយោធពល ខេមរៈភូមិន្ទ អង្គភាព កងរាជអាវុធហត្ថ ស្នងការន គរបាលខេត្ត រដ្ឋបាលសាលាខេត្ត និងគ្រប់មន្ទីរបានចូ លរួមគោរពវិញ្ញាណខន្ធ ឯកឧត្តមនាយឧត្តម សេនីយ៍ខូរឈា ជាលើកចុងក្រោយ នៅគេហដ្ឋានរបស់សព ស្ថិតនៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាលើកចុងក្រោយនៅព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

ក្នុងពិធីនោះគេឃើញ មានវត្តមានចូលរួម លោកនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន តំណាងឲ្យក្រសួង ការពារជាតិ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រីបោនប៊ិនមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ខែមស្នងការ នគរបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើននាក់ទៀត។

ក្នុងនោះអ្នកដែល បានចូលរួម គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ខូរឈាបានសំដែង នូវសេចក្តីក្តុកក្តួល រំជួលចិត្តឥតឧបមារ ដោយបានទទួលដំណឹង សែនក្រៀមក្រំសោកស្តាយ យ៉ាងក្រៃលែងចំពោះ មរណភាពរបស់នាយ ឧត្តមសេនីយ៍ខូរឈា ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិដែល បានទទួលមរណៈ ភាពនៅថ្ងៃសៅរ៍ ១០ កើត ខែមាឃ ឆ្នាំកុរឯកស័កពុទ្ធ សករាជ២៥៦៣ ត្រូវ នឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ដោយរោគគា ពាធក្នុងជន្មាយុ ៧០ឆ្នាំ។

ការបាត់បង់ឯកឧត្តម នាយឧត្តមសេនីយ៍ ខូរឈានេះគឺជាការអត់ បង់នូវស្វាមី បិតា ជីតា ជាទីស្រឡាញ់និង ជាការបាត់បង់នាយ ទាហានជាន់ខ្ពស់មួយ រូបដែលពោរពេញ ទៅដោយអ្នកស្នេហា ជាតិដ៏ពិតប្រាកដ។

មួយជីវិតរបស់ឯក ឧត្តមបានធ្វើពលីកម្ម គ្រប់បែបយ៉ាងនឹង ហ៊ានលះបង់ឈាច់ ស្រស់ ឈាមស្រស់បូជាជីវិតដ៏ ធំធេងក្នុងបុព្វហេតុ ជាតិសាសនាព្រះ មហាក្សត្រជា ពិសេសបុព្វហេតុការ ពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា កន្លងមកប្រកបដោយ សេចក្តីមោតនៈភាព ជាទីបំផុត។

រូបរាងកាយរបស់ឯក ឧត្តមបានបាត់បង់ ទៅក៏ពិតម៉ែនតែកិត្តិយ សរបស់ឯកឧត្តមនិង សេចក្តីថ្លៃថ្នូរនិង គំរូវីរៈភាពដ៏ឧត្តុង្គ ឧត្តមរបស់ឯកឧត្តមនៅតែ ស្វិតស្វេរជានិច្ចនិរន្តនៅ ក្នុងក្រអៅបេះដូងរបស់ យើងទាំងអស់ គ្នាជារៀងរហូតមិនអាច ភ្លេចបានឡើយ។

យើងសូមចូលរួមរំលែក ទុក្ខនៅមរណទុក្ខនេះ ប្រកបដោយសមាជិត សោកស្តាយជាទីបំផុត ជាមួយលោកជំទាវនិង បុត្រាបុត្រីចៅប្រុស ចៅស្រីនិងមិត្តឆ្ងាយនៃ សពព្រមទាំងសូមលំឱន កាយវាចាចិត្តទឹក ចិត្តជូនចំពោះដួង វិញ្ញាណក្ខន្ធនៃសព ឯកឧត្តមខូរឈាបាន ទៅសោយសុខគតិភព បីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *