លោកអ៊ុំរាត្រីចូលរួម សន្និបាតបូកសរុបនិង ធ្វើការវាយតំលៃការងារ របស់មន្ទីរអប់រំរយៈពេល ១ឆ្នាំ២០១៩និងលើក ទិសដៅបន្តឆ្នាំ២០២០

(ខេត្តបន្ទាយមាជ័យ)៖ ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតំលៃការ ងាររបស់មន្ទីរអប់រំ រយៈពេល១ឆ្នាំ២០១៩ និងលើកទិសដៅ បន្តឆ្នាំ២០២០នោះ លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យបាន ធ្វើការវាយតំលៃអំពី សមិទ្ធិផលលើវិស័យ អប់រំនិងប្រសិទ្ធភាពនៃ ការបណ្តុះបណ្តាលលើ ធនធានមនុស្សដោយបានចូលរួមយ៉ាងសំខាន់ពីលោកសាស្ត្រាចារ្យ លោកគ្រូនិងមាតាបិតាសិស្សពេញ១ថ្ងៃនៅថ្ងៃទី ៣០ខែមករាឆ្នាំ២០២០ នៅសាលប្រជុំក្នុង បរិវេនមន្ទីរអប់រំខេត្ត បន្ទាយមានជ័យដោយ មានការចូលរួមលោក គ្រូ អ្នកគ្រូសរុប៣៣៧ នាក់ស្រី៥៧នាក់។

លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់ រំខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថាក្នុងមួយឆ្នាំពេញនេះ សាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូបាន ខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ខ្ពស់ក្នុង ការបង្រៀននិងបាន បង្ហាញក្នុងស្មារតី សហការណ៍គ្នាទៅវិញ ទៅមកនិងបានចែករំលែក បទពិសោធន៍ល្អៗរៀន សូត្រពីគ្នា ទៅវិញទៅមកនិង បានទទួលចំណុចល្អៗ ជាច្រើនដើម្បីបន្តយក ទៅអនុវត្តនៅតាមមូលដ្ឋាន រៀងខ្លួនឲ្យមានប្រសិទ្ធ ភាពសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តៗទៀត។

លោកឈូប៊ុនរឿង បានធ្វើការកោតសរសើរ ចំពោះសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូដែលខិត ខំប្រឹងប្រែងយក ចិត្តទុកដាក់ខ្ពស់ក្នុង ការលើកកំពស់គុណ ភាពអប់រំនិងប្រសិទ្ធភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ជាមួយសមិទ្ធិផលជា ច្រើនទៀតក្នុងការអភិវឌ្ឍ លើវិស័យអប់រំក្នុងខេត្ត បន្ទាយមានជ័យ រយះពេល១ឆ្នាំនេះ។

លោកឈូប៊ុនរឿង បានបញ្ជាក់ទៀតថាជា ការពិតណាស់សមិទ្ធិផល ទាំងអស់នេះបានកើតឡើង ដោយមានការចូលរួម យ៉ាងសកម្មពីលោក សាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានខិតខំបង្រៀន និងបញ្ជូនកូនឲ្យ មករៀនបានគ្រប់ៗគ្នា។

ក្នុងនោះដែរលោកអ៊ុំរាត្រី ក៏មានប្រសាសន៍ដែរថា ក្នុងសន្និបាតបូកសរុបនិង ធ្វើការវាយតំលៃការងារ របស់មន្ទីរអប់រំ រយៈពេល១ឆ្នាំបានធ្វើការ កោតសរសើរដល់ លោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ បានចូលរួមក្នុងសន្និ បាតមកពីស្រុក ក្រុង ទាំង៩ជាមួយ ដៃគូអភវឌ្ឍន៍ និងបានចូលរួមយ៉ាង ផុលផុស ដើម្បីធ្វើការចែករំ លែកបទពិសោធម៌ល្អៗ និងពិភាគ្សាផ្លាស់ប្តូរយោបល់ ពីគ្នាទៅវិញទៅមកសំ ដៅរកឲ្យឃើញនូវ ចំណុចខ្លាំងនិងចំណុច ខ្សោយព្រមទាំងបញ្ហា ប្រឈមនានាក្នុងវិស័យ អប់រំជាពិសេសពាក់ ព័ន្ធនិងប្រធានបទទាំង១០។

លោកបានបញ្ជាក់ទៀត ថាកិច្ចពិភាគ្សានេះ និងអាចជាដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈ សុីជំរៅដើម្បីពង្រឹង គុណភាពអប់រំនៅគ្រប់ កំរិតដើម្បីឆ្លើយតបទៅ ផែនការយុទ្ធសាស្ត្រ លើវិស័យអប់រំឆ្នាំ ២០១៩ឆ្នាំ២០២០និង គោលនយោបាយចំនួន ២របស់ក្រសួងអប់រំទៀតផង។

លោកបានឲ្យលោក សាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្ស ទាំងអស់ត្រូវចូលរួមពួត ដៃគ្នាកំចាត់នៃ បញ្ហាគ្រឿងញៀនឲ្យនៅ ក្នុងបរិវេនសាលាកន្លង មកបញ្ហាគ្រឿងញៀននេះ ហើយជាកក្កតាធ្វើឲ្យការ ប្រើប្រាស់គ្រឿងញៀន មានការកើនឡើង និងមានការរីករាល ដាលគួរឲ្យបារម្ភពីទីក្រុង រហូតដល់ជនបទនិង នៅតំបន់ដាច់ស្រយាល មួយចំនួនទៀតបញ្ហា គ្រឿងញៀនបានជះ ឥទ្ធិពលដល់សកម្មភាព ប្រព្រឹត្តបទល្មើស ដែលកាន់តែមាន ចរិកសាហាវ ព្រៃផ្សៃ កិតទាំងករណីគ្រោះ ថ្នាក់ចរាចរណ៍ដែល បញ្តាលមកពីអ្នក ប្រើប្រាស់គ្រឿង ញៀនទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *