វគ្គបណ្ដុះបណ្ដាល កប ឃស ស្មៀនឃុំសង្កាត់និង ភាគីពាក់ព័ន្ធស្ដីពីការ ស្រង់ស្ថិតិប្រជាពល រដ្ឋប៉ាន់ស្មានអ្នកចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២០

(ខេត្តបន្ទាយមានជ័យ)៖ លោកយ៉ង់សក្តិ ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត បន្ទាយមានជ័យបានប្រាប់ អ្នកយកព័ត៌មានឲ្យ ដឹងថាវគ្គបណ្ដុះបណ្ដាល កប ឃស ស្មៀនឃុំសង្កាត់និង ភាគីពាក់ព័ន្ធដែល បានចូលរួមនេះស្ដីពី ការស្រង់ស្ថិតិប្រជាពល រដ្ឋប៉ាន់ស្មានអ្នកចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងគោលបំណង កំណត់ឲ្យមានការ ស្រង់ស្ថិតិប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ មានភាពត្រឹមត្រូវ មានភាពសុក្រិត និងមានគណនេយ្យ ភាពដើម្បីសម្រេចបាន ការពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះ បោះឆ្នោតមាន ភាពពេញលេញភាព ត្រឹមត្រូវនិងបច្ចុប្បន្នភាព ប្រកបដោយសុខភាព សុវត្ថិភាពនៅព្រឹក  ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នៅសាលា គរុគសល្យខេត្ត ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានអ្នកចូល រួមជាង៣០០នាក់។

លោកយ៉ង់សក្តិបាន បញ្ជាក់ឲ្យដឹងទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់ សុពលភាពលើ បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២០នេះត្រូវចាប់ ផ្ដើមពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ ដូចបានកំណត់ក្នុង ប្រតិទិននៃការពិនិត្យ បញ្ជីឈ្មោះនិងការចុះឈ្មោះ បោះឆ្នោតឆ្នាំ ២០២០ ប្រជាពលរដ្ឋខ្មែរដែល មិនទាន់បានចុះឈ្មោះ បោះឆ្នោតពីមុនមក ហើយអ្នកដែល ទើបដល់អាយុ១៨ ឆ្នាំ អ្នកដែលបានផ្លាស់ ប្ដូរទីនៅឋានឬទីសំណាក់ ចូលថ្មីមានសិទ្ធិស្មើសុំចុះ ឈ្មោះបោះឆ្នោតក្នុង ឃុំសង្កាត់ដែលខ្លួនរស់ នៅឬស្នាក់អាស្រ័យ នៅជាក់ស្ដែង។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាការរៀបចំការគ្រប់ គ្រងនិងការប្រព្រឹត្តទៅនៃ ការពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះបោះ ឆ្នោតនិងការផ្ដល់សុវត្ថិភាព បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២០នេះត្រូវអនុវត្ត ដោយអនុលោមទៅ តាមបទបញ្ជានៃវិធី សម្រាប់ការពិនិត្យបញ្ជី ឈ្មោះនិងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅ តាមឃុំសង្កាត់ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃ ទី១ខែឧសភាដល់ថ្ងៃ ទី២៣ខែឧសភា ឆ្នាំ២០២០ ហើយការកំណត់ អាយុ១៨ឆ្នាំត្រូវគិតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ កើតមុនឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០។

ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបិទការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ ដើម្បីបើក កិច្ចប្រជុំជាមួយ ក ច ប ដើម្បីពិនិត្យការ អនុវត្តការពិនិត្យបញ្ជី ឈ្មោះនិងការចុះឈ្មោះ បោះឆ្នោត។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាត្រូវចាត់ចែងផលិតបញ្ជី បោះឆ្នោតត្រូវការឆ្នាំ ២០១៩បញ្ជីបោះឆ្នោតចុងក្រោយចំនួន ៣ ច្បាប់ផ្ដល់ជូនក្រុមប្រឹក្សា ឃុំ សង្កាត់សម្រាប់បិទផ្សាយ នៅតាមសាលាឃុំសង្កាត់ និងទីប្រជុំជនណា មួយក្នុងឃុំសង្កាត់ ព្រមទាំងរក្សាទុកមួយ ច្បាប់ដើម្បីបម្រើឲ្យការ ពិនិត្យបញ្ជីឈ្មោះនិងការចុះ ឈ្មោះបោះឆ្នោតអនុវត្តការ ផ្ដល់លិខិតអញ្ជើញជូន ប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជី បោះឆ្នោតជាផ្លូវការឆ្នាំ ២០១៩ ពិសេសអ្នកដែលបាន ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ជាតិខ្មែរប្រភេទចាស់បច្ចុប្បន្ន ផុតសុពលភាពនិងលិខិត បញ្ជាក់អត្តសញ្ញាណ ក្នុងការចុះឈ្មោះបោះឆ្នោត កន្លងមកដើម្បី ពិនិត្យផ្ទៀងផ្ទាត់និង មកធ្វើបច្ចុប្បន្នភាព ទិន្នន័យក្នុងបញ្ជីចុះ ឈ្មោះបោះឆ្នោតតាមអត្ត សញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរប្រទេសថ្មីជាមួយ ក្រុមចុះឈ្មោះបោះ ឆ្នោតក្នុងកំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតរយៈពេលជាក់ស្ដែង នៃការផ្ដល់លិខិតអញ្ជើញ ជូនប្រជាពលរដ្ឋនៅតាម ភូមិឃុំសង្កាត់ ត្រូវកំណត់តាម ប្រតិទិនរបស់ គ ជ ប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *