រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មវិធីដង្ហែ អបអរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

(ខេត្តកំពត)៖ ដើម្បីជាការឆ្លើយតប និងសម្ដែងការអបអរ សាទរចំពោះមោទនភាព នៃលទ្ធផលដែលក្រុងកំពត ទទួលបានជ័យលាភីពាន រង្វាន់ទីក្រុងស្អាតអាស៊ាន នៅក្នុងរដ្ឋធានីបង់ដាសេរី បេហ្គាវ៉ាន់ប្រទេស ប្រុយណេ ក្រោមកិច្ចដឹកនាំ ប្រតិភូចូលរួមទទួលដោយ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០  រដ្ឋបាលខេត្តកំពតបាន បើកកិច្ចប្រជុំមួយស្ដីពីការ ត្រៀមរៀបចំពិធីដង្ហែរ ពានរង្វាន់ទីក្រុងទេស ចរណ៍ស្អាតអាស៊ាន ក្រោមអធិបតីភាព លោក ជាវ តាយអភិបាលនៃ គណៈអភិបាលខេត្តកំពត។

កិច្ចប្រជុំនេះបានផ្ដោត សំខាន់លើទីតាំង ប្រារព្ធពិធី ការដង្ហែតាមដងផ្លូវ និងសមាសភាពអ្នក ចូលរួមដែលគ្រោងសរុប មានចំនួនប្រមាណជាង ២០០០នាក់ ដែលនឹងសម្រេចធ្វើ ក្បួនដង្ហែនេះនៅថ្ងៃទី០៦  ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។

មានប្រសាសន៍ ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត បានលើក បញ្ជាក់ថា៖ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់កម្ពុជាយើង ដោយទីក្រុងទេសចរណ៍ របស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងកំពត ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ (រាជធានីភ្នំពេញ) បានទទួលជ័យលាភី ពានរង្វាន់ទី ក្រុងទេសចរណ៍ ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យ លាភីរង្វាន់ទេសចរណ៍ អាស៊ាន ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះនៅក្នុង រដ្ឋធានីបង់ដាសេរី បេហ្គាវ៉ាន់ប្រទេស ប្រុយណេ។

ដូច្នេះដើម្បីឲ្យកម្មវិធីនៃ ការដង្ហែរពានរង្វាន់ ជ័យលាភីនេះប្រពឹត្ត ទៅដោយភាពសមរម្យ និងមានលក្ខណៈល្អប្រសើរនោះ សូមអាជ្ញាធរក្រុង និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុង ខេត្តត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការរៀប ចំពិធីនេះទទួលបានលទ្ធ ផលប្រកបដោយភាពរលូន នឹងរក្សាបាននូវសណ្ដាប់ ធ្នាប់ល្អ ឆ្លើយតបបាន និងភាពស័ក្កសមដែល យើងទាំងអស់គ្នាទាំង អាជ្ញាធរ ខេត្ត ក្រុង និងមន្ទីរអង្គភាព រួមនិងប្រជាពលរដ្ឋ ក្នុងខេត្តបាន ចូលរួមខិតខំ ក្នុងការទទួលបាន នូវលទ្ធផល ជ័យលាភីទីក្រុងស្អាត អាស៊ាននេះ។

សូមបញ្ជាក់ថា ជ័យលាភីទីក្រុងស្អាត អាស៊ាននេះត្រូវបាន រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ប្រគល់ ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់។

ក្នុងនោះម្ចាស់ជ័យលាភី សំរាប់កម្ពុជាយើងមាន ទីក្រុងកំពតខេត្តកំពត ទីក្រុងតាខ្មៅខេត្ត កណ្ដាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹង ភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នៅតាមបណ្តាទីក្រុងរបស់ អាស៊ាន ក៏ដូចជាជម្រុញដល់ ការរៀបចំមជ្ឈដ្ឋានរស់ នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងឲ្យកាន់ តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាង មានប្រសិទ្ធភាពដល់ការ អភិវឌ្ឍទីក្រុងប្រកប ដោយនិរន្តរភាព។

គួរបញ្ជាក់ដែរថា ស្តង់ដាទីក្រុងទេសចរណ៍ ស្អាតអាស៊ានត្រូវបានដឹកនាំរៀប ចំដោយក្រសួងទេស ចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រ ពីរដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន ហើយស្តង់ដារនេះ ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០១៥។

គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាតបាន នឹងកំពុងជម្រុញចលនា ប្រឡងប្រណាំងទីក្រុង ស្អាត ទាំងនៅកម្រិត ថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ ការជម្រុញការកសាង ទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។

នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់ កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *