មជ្ឈដ្ឋានជាច្រើន បានសង្ស័យថា មន្ត្រីប៉ូលិសស័ក្តិ៤កន្លះ ឈ្មោះ កែវ មុន្នី ហៅផុកកំពុងពឹង ពាក់ស្ថាប័នច្បាប់ដើម្បី រំលោភយកដីរបស់ ប្រជាពលរដ្ឋ

(ខេត្តកំពត)៖ មហាជនកំពុងសង្ស័យថា មន្ត្រីប៉ូលិសពាក់ស័ក្តិ៤កន្លះ ឈ្មោះ កែវ មុន្នី ហៅផុក មានតួនាទីប្រធាន ការិយាល័យ សន្តិសុខឯកជន នៃស្នងការដ្ឋាននគរ បាលខេត្តកំពត កំពុងរត់ការខ្វែង ដៃខ្វែងជើងដោយ ពឹងពាក់លើស្ថាប័នច្បាប់ ដើម្បីប្តឹងយកដីរបស់ ប្រជាពលរដ្ឋមួយគ្រួសារ ដែលរស់នៅក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

ទាក់ទិននឹងករណីនេះ បើតាមការបញ្ជាក់ ពីភាគីម្ចាស់ដី ឈ្មោះ ឆាយ ផាន់នី ហៅនាង រស់នៅក្នុងភូមិ ឃុំ ខាងលើ បានរៀបរាប់ប្រាប់ អ្នកយកពត៌មានថា ដីដែលលោក ប៉ូលិសថ្លើមធំ ឈ្មោះ កែវ មុន្នី ហៅផុក កំពុងប្តឹងទាមទារ យកនេះមានទំហំ ដី៥ហិកតា ស្ថិតជាប់នឹងជើង ភ្នំបូកគោ ក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

លោក ឆាយ ផាន់នី ហៅនាង បានបញ្ជាក់ផងដែរថា ដីនេះគាត់រស់នៅ អាស្រ័យផលតាំង ពីឆ្នាំ១៩៩៨មកម្លេះ ហើយកាលណោះ គាត់បានទិញបន្តពីឈ្មោះ លឹម មូជ ដោយការទិញដីនេះ ក៏ទទួលស្គាល់ពី អាជ្ញាធរមូលដ្ឋានផងដែរ។

ម្ចាស់ដីបានបន្តថា គាត់រស់នៅ អាស្រ័យផលលើដី នេះ២១ឆ្នាំមកហើយ ពុំដែលមានអ្នក ណាមកបង្កបញ្ហាឡើយ ហើយឈ្មោះកែវ មុន្នីហៅផុកនេះក៏មាន ដីជាប់ព្រំប្រទល់គ្នា ជាមួយដីរបស់គាត់ ដែរនៅពេលនោះ ពួកគាត់ទាំងពីរនាក់ ក៏មិនដែលមានពាក្យ សំដីធំតូចដាក់គ្នានោះទេ សូម្បីតែដីរបស់ ឈ្មោះ កែវ មុន្នី ហៅផុក ដែលទិញពីប្រជាជន ដែលមានព្រំប្រទល់ជាប់ គ្នានេះក៏សុទ្ឋតែព្រៃទាំង អស់ហើយពេលនោះ បានជួលរូបគាត់ឱ្យ ជួយឈូសឆាយទៀតផង ហើយរស់នៅជិត គ្នាល្អូកល្អើន គ្មានដែលទំនាស់គ្នា រឿងដីធ្លីដែលមានព្រំ ជាប់គ្នានោះឡើយ ពិសេសជាងនេះ ទៅទៀតលោកកែវ មុន្នី ហៅផុក កាលពីមុន ឡើយរាប់អានគ្នាហូប បាយហូបទឹកតែជាមួយគាត់ទេ។

ស្រាប់តែពេលនេះ ពេលហាងឆេង ដីមានតម្លៃ ស្រាប់តែ លោកប៉ូលិសស័ក្តិ៤កន្លះ ឈ្មោះ កែវ មុន្នី ហៅផុក  មិនដឹងសំអាងទៅលើអ្វី បែរជាមកប្តឹងទាម ទារយកដីគាត់ ដែលមានទំហំ៥ហិកតា មានព្រំប្រទល់ ជាប់គ្នាដើម្បីយក ធ្វើជាសម្បត្តិ ផ្ទាល់ខ្លួនទៅវិញ។

លោក ឆាយ ផាន់នី បានរៀបរាប់ទៀតថា ចាប់តាំងពីមានករណី ប្តឹងរំលោភយកដីនេះ ក្រុមគ្រួសាររបស់ គាត់ទាំងមូលមិន ហ៊ានទៅដេកនៅ ផ្ទះចំណុចដីទំនាស់ នេះទេដោយសារខ្លាច គេមកកាប់សម្លាប់ បំបិតមាត់។

ជាមួយនឹងការ រំលោភបំពាននេះ លោក ឆាយ ផាន់នី ហៅនាង ក៏បានលើកម្រាមដៃដប់ អំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្តាជួយរក យុត្តិធម៌ជូនដល់ក្រុម គ្រួសារគាត់ដែលជាប្រពល រដ្ឋស្លូតត្រង់កំពុងរង ការរំលោភបំពាន ពីសំណាក់ឈ្មោះ កែវ មុន្នី ហៅផុក ជាមន្ត្រីប៉ូលិសនេះផង។

ពាក់ព័ន្ធនឹងដី ទំនាស់នេះដែរ លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត បានបញ្ជាក់ប្រាប់អ្នក យកព័ត៌មាននៅ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា ដីដែលកំពុងទំនាស់ នេះគឺដីស្ថិតក្នុង តំបន់វិនិច្ឆ័យ ហើយ លោកពិតជា ទទួលស្គាល់ថា ឈ្មោះ ឆាយ ផាន់នី ហៅនាង ព្រមទាំងក្រុមគ្រួសារ បានរស់នៅនិងអាស្រ័យ ផលនៅលើដីនេះ ប្រាកដមែន ប៉ុន្តែក្នុងសាលាកបត្រ (០១) មានដីទំហំតែជាង ១ហិកតាប៉ុណ្ណោះ តែគាត់ចេះតែកាប់វាទ យកដើម្បីអាស្រ័យ ផលចាប់ពីឆ្នាំ១៩៩៨រហូតមក ដល់បច្ចុប្បន្ន បានរហូតបាន ទំហំសរុប៥ហិកតា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក អាំង សុភា ចៅក្រមសាលា ដំបូងខេត្តកំពត  បានដឹកនាំកម្លាំង ជំនាញចុះទៅពិនិត្យ និងវាស់វែងដីទំនាស់ មួយកន្លែងខាងលើ ដើម្បីរកទំហំពិតប្រាកដ ហើយការចុះ មកពិនិត្យនេះ ហើយបើតាមលោក ចៅក្រមរូបនេះបានបញ្ជាក់ ប្រាប់អ្នកសារពត៌ មានយើងថា ការចុះពិនិត្យនេះគឺបាន ធ្វើឡើង’ទៅតាម បណ្តឹងរបស់ ឈ្មោះ កែវ មុន្នី ហៅផុក ជាមន្ត្រី ប៉ូលិសស័ក្តិ៤កន្លះ ដែលបានប្តឹងទៅ លោកឲ្យជួយអន្តរាគមន៍។

ដោយឡែកនៅ រសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២០នេះ លោកអាំង សុភា ចៅក្រមសាលាដំបូង ខេត្តកំពតបាន ប្រាប់អ្នកព័ត៌មានថា បើដីទំនាស់នេះស្ថិត ក្នុងតំបន់វិនិច្ឆ័យ លោកចាំទទួល សំណុំឯកសារពី មន្ត្ត្រីជំនាញសិនរួច ហើយត្រូវបង្វែរសំណុំរឿង នេះចូលទៅគណៈកម្មការវិវាទដីធ្លីថ្នាក់ខេត្ត ជាអ្នកសម្របសម្រួល និងដោះស្រាយជូន ភាគីវិវាទខាងលើវិញ។

លោកចៅក្រមក៏បាន មានប្រសាសន៍បន្ត ថាយកល្អគួរតែភាគី ទាំងពីរធ្វើការសម្រប សម្រួលគ្នាដោយ សន្តិវិធីទៅល្អជាង ពីព្រោះដែលទំនាស់ គ្នានេះគឺគ្មានប្លង់កម្មសិទ្ឋ នោះទេជាដីក្នុងតំបន់វិនិច្ឆ័យ ដូចគ្នាគ្រាន់តែភាគី ទំនាស់ទាំងពីរមក រស់នៅអាស្រយ័ផល ជាយូរឆ្នាំដូចគ្នាតែប៉ុណ្ណោះ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *