រយៈពេល២ថ្ងៃ កម្លាំងនគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ចែកម៉ាស់ជូន ប្រជាពលរដ្ឋ និងភ្ញៀវជាតិនិង អន្តរជាតិឆ្លងកាត់ព្រំដែន បានជាង៣ម៉ឺនម៉ាស់

(ក្រុងប៉ោយប៉ែត)៖ នៅរសៀលថ្ងៃទី២៨ ខែកមរាឆ្នាំ២០២០ នេះគឺមានរយៈពេល ២ថ្ងៃហើយដែល កម្លាំងនគរបាល អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបន្តរចែក ម៉ាស់ទាំងយប់ទាំងថ្ងៃ បានចំនួនជា៣ម៉ឺន ម៉ាស់ហើយជូនប្រជាពល រដ្ឋនិងអ្នកធ្វើដំណើរ ឆ្លងកាត់ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលដៅចូល រួមទប់ស្កាត់និងការពារ ការចម្លងជំងឺរលាកសួត ដែលបង្កឡើងដោយ វីរុសកូរ៉ូណា ប្រភេទថ្មី ចូលមកកម្ពុជា។

បើយោងតាមមន្ត្រី នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានប្រាប់អោយដឹង កាលពីរសៀលថ្ងៃទី ២៨ខែមករាឆ្នាំ២០២០ នេះមានរយៈពេល២ថ្ងៃហើយ ចាប់ពីថ្ងៃទី២៧និង២៨ខែ មករាឆ្នាំ២០២០ នេះកម្លាំងនគរបាល ប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រក ទ្វាអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ជូន ប្រជាពលរដ្ឋដែល ធ្វើដំណើឆ្លងកាត់ ព្រំដែនក៏ដូចជាភ្ញៀវ ជាតិនិងអន្តរជាតិ គឺបានចំនូន៣០៩៥០ ម៉ាស់ហើយក្នុងកា ចែកនេះក្នុងគោលដៅ ចូលរួមទប់ស្កាត់ការ ពារការចម្លងជំងឺរលាក សួត ដែលបង្ករ ឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មីចូលមកកម្ពុជា តាមព្រំដែនច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត។

សូមបញ្ជាក់ ផងដែរថា អង្គភាពនគរបាល ច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត បាននិងកំពុងចែក ម៉ាស់ចំនួន១លានម៉ាស់ ដែលការចែកនេះ នឹងបន្តធ្វើឡើង រហូតពេញ១ខែ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០តទៅ។

មន្រ្តីនគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានឲ្យដឹងថា អំណោយម៉ាស់ទាំងអស់ បានមកពីជំនួយរបស់ សប្បុរសជននានា នឹងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរចេញចូល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *