ឈ្មួញកាយដីលក់ចង់ អស់១ចំហៀងភ្នំហើយ ទើបដឹងថាដីភ្នំនេះមាន រ៉ែមាសប្រជាពលរដ្ឋ កំពុងនាំគ្នារុករករ៉ែមាស នេះយកទៅលក់

(ខេត្តបន្ទាយមានជ័យ)៖ ជាច្រើនឆ្នាំកន្លងមកនេះ ឈ្មួញកាយដីលក់ចង់អស់ ១ចំហៀងភ្នំនៅចំណុច ជើងភ្នំដូងព្រះ ក្នុងភូមិជនពិកា សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ កន្លែងដែល ជើងភ្នំទើបបាក់ដីថ្មីៗ ប្រជាពលរដ្ឋទើបដឹង ថាដីភ្នំនេះមានរ៉ែមាស ប្រជាពលរដ្ឋកំពុងនាំ គ្នារុករករ៉ែមាស នេះយកទៅ លក់ហើយប្រជាពល រដ្ឋប្រទះឃើញរ៉ែ មាសនេះចំនួន៣ថ្ងៃ មកហើយគឺនៅថ្ងៃទី ២៦.២៧ .និង២៨ ខែ មករា ឆ្នាំ២០២០។

ប្រជាពលរដ្ឋម្នាក់ មានឈ្មោះម៉ាង ស្រីនាង ស្រី អាយុ៤០ រស់នៅចំណុចជើង ភ្នំនោះបានប្រាប់អ្នក យកព័ត៍មានឲ្យ ដឹងថាកន្លងទៅថ្មីៗ នេះនៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នោះគាត់កំពង់ ដេកលេងនៅក្នុងផ្ទះ ស្រាប់តែមានសំ លេងចេញពីជើងភ្នំ យ៉ាងខ្លាំងរកសំលេងអ្វី មកប្រដូចពុំ បានពេលនោះ គាត់បានចេញពី ផ្ទះមើលទៅជើងភ្នំ ស្រាប់តែឃើញមានថ្ម ផ្ទាំងធំៗបាក់ពីលើកំពូល ភ្នំដូចរញ្ជួយ ផែនដីធ្លាក់មកទើ លើចំរាក់ក្រោមឃើញ ហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋនាំកូន ចៅរត់ចេញ ពីផ្ទះយ៉ាងប្រញាប់ ព្រោះខ្លាចផ្ទាំងថ្មធ្លាក់ មកដល់ផ្ទះពួកគាត់ធ្លាក់ ចំកូនចៅអាចស្លាប់។

ប្រជាពលរដ្ឋដ៏ដែលនោះ បានបញ្ជាក់ប្រាប់ឲ្យ ដឹងទៀតថាកាលពីប៉ុន្មាន ឆ្នាំមុនមានគ្រឿងចក្រ គ្រប់ប្រភេទដូចជា ម៉ៃខូ និង រថយន្តដឹកដីជា ច្រើនគ្រឿងមកជីក កកាយយកអាចម៍ ដីលក់យ៉ាងអាណាធិ បតេយ្យមាន ជំរៅជាច្រើនម៉ែត្រ ពីកំពូលភ្នំដល់ ជើងភ្នំឡើងចង់១ចំហៀង ភ្នំហើយគេពុំដឹងថាការ ជីកកកាយដីលក់ មានការអនុញ្ញាតិ ពីមន្ទីរឧស្សាហកម្មរ៉ែនិង ថាមពលនោះទេទើប គេឈប់អនុញ្ញាតិឲ្យជីក ដីនៅកន្លែងនេះ បន្តទៀតជាច្រើន ខែមកហើយ។

បងប្រុសម្នាក់ ចូលរួមក្នុងរុករក រ៉ែមាសនោះហើយបាន ថែមទាំងទិញរ៉ែមាសនោះ ផងបានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា នៅជើងភ្នំដែលបាក់ ដីនោះជាច្រើនខែមក ហើយប្រជាពល រដ្ឋនៅម្តុំនោះពុំដឹង ថាមានរ៉ែមាសនោះ ទេទើបតែចៃដន់ថ្មីៗ នេះប្រជាពលរដ្ឋ បានប្រទះឃើញ រ៉ែមាសនេះក៏នាំគ្នាចូល មករុករកជាច្រើន នាក់អ្នកខ្លះរកបាន យកទៅលក់។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថារ៉ែមាននោះ ធ្ងន់ដូចដែកមានជាតិ មាសភ្លឺភ្លេកៗវាអាច យកទៅចំរ៉ាស់ ចេញជាមាសបាន បើយើងចេះចំរ៉ាស់ យកមាសនេះ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថារ៉ែមាស នេះមាន ធំ តូច ប៉ុនមេដៃ រឺធំតូចជាងមេដៃ ក៏មានវាសម្បូរនៅ តាមដីនិងថ្មខ្មៅ តែបើនៅកន្លែង ជើងភ្នំដីបាក់នោះវា សម្បូរទៅដោយរ៉ែ មាសធំៗម្តុំរាប់គីឡូ ឯណោះ។

លោកបញ្ជាក់ឲ្យដឹង ទៀតថាដោយសារ តែមានប្រជាពលរដ្ឋ រុករករ៉ែមាសនៅកន្លែង ជើងភ្នំដីបាក់នោះ ជាកន្លែងគ្រោះថ្នាក់ខ្លាំង ទើបសមត្ថកិច្ច និងអាជ្ញាធរចេញ បញ្ជាហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋចូលទៅ រើសរ៉ែមាសនេះ បន្តចាប់ពីថ្ងៃនេះតទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *