នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាករឹតបន្តឹង អ្នកឆ្លងកាត់ប៉ុស្លិ៍ពាក់ម៉ាស់ ការពារជំង្ងឺឆ្លង

(ខេត្តកំពត)៖ នគរបាលប៉ុស្តិ៍ត្រួត ពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាកក្នុងរយះ ពេល២ថ្ងៃនេះកំពុងធ្វើការ ត្រួតពិនិត្យអ្នកធ្វើដំណើរ ឆ្លងកាត់ប៉ុស្តិ៍មុននិង ចូលទឹកដីកម្ពុជា ដោយការត្រួតពិនិត្យនេះ សមត្ថកិច្ចតម្រូវឱ្យ ពលរដ្ឋពាក់ម៉ាស់ឱ្យ បានគ្រប់គ្នាខណះពេលមាន មេរោគថ្មីមួយឈ្មោះ កូរ៉ូណាវីរុសផ្ទុះឡើង នៅប្រទេសចិន។

លោកឧត្តមសេនីត្រីយ៍ ជុំ ប៊ុណ្ណារ័ត្ន នាយនគរបាលប៉ុស្តិ៍ ត្រួតពិនិត្យច្រកទ្វា ព្រំដែនអន្តរជាតិព្រែកចាក  ក៏បានបើកកិច្ចប្រជុំ ជាមួយមន្ត្រីនគរបាល មន្ត្រីគយ និងគ្រូពេទ្យប្រចាំការនៅ ច្រកទ្វារព្រំដែនកាល ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយឱ្យមន្ត្រីនគរបាល ទាំងអស់ត្រូវតែបំពេញ ភារកិច្ចរបស់ខ្លួនគឺ ណែនាំឱ្យពលរដ្ឋពាក់ ម៉ាស់ឱ្យបានគ្រប់គ្នាដើម្បី ការពារមេរោគថ្មីមួយដែល កំពុងរាតត្បាត។

លោកឧត្តមសនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន បានដាក់កម្លាំង បន្ថែមនៅច្រកព្រំដែន សម្រាប់ជួយចែកម៉ាស់ ជូនអ្នកធ្វើដំណើរ ជនជាតិផ្សេងៗ ពិសេសជនជាតិវៀត ណាមដែលតែងតែឆ្លង កាត់តំបន់នេះ ព្រោះថាមនុស្យដែល ឆ្លងដែនទាំងនោះ យើងមិនទាន់ដឹងថាតើ អ្នកណាមួយកើតមានជំងឺ នេះនៅក្នុងខ្លួននោះ ឡើយ។

លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន បានបញ្ជាក់ទៀតថា ចំពោះករណីជនជាតិចិនវិញ អំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ មិនបានឃើញធ្វើដំណើរ ឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរ ជាតិព្រែកចាកនេះទេ ប៉ុន្តែទោះជាពុំ មានជនជាតិចិនឆ្លង កាត់ច្រកទ្វារព្រំដែនក្តី យើងត្រូវតែមាន ការប្រុងប្រយ័ត្ន ហើយត្រូវឱ្យអ្នកដំណើរ ឆ្លងកាត់ព្រំដែនជាធម្មតា។

ដោយឡែកក្រុមគ្រូពេទ្យ នៅទីនេះបាននិងកំពុង ដាក់ឧបករណ៍តាមដាន ជាប្រចាំផងដែរ ស្ថិតក្នុងតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រែកចាកនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *