លោក ជាវ តាយ និងលោកស្រី បានអញ្ជើញចូលរួម ជាមួយឯកឧត្តម សេង ទៀង និងលោកជំទាវ នាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសព ជនរងគ្រោះដែលស្លាប់ក្នុង ឧបទ្ទវហេតុបាក់ រលំអគារនៅខេត្តកែប

(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពតនិង លោកស្រី លាងហៃ ជាវ តាយ រួមនិង អាជ្ញាធរមូលដ្ឋានឃុំ ស្រុកពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូល រួមជាមួយ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  បាននាំយកនូវ ថវិការបស់សម្តេចតេជោ ហ៊ុន សែន ទៅផ្តល់ជូនគ្រួសារ សពចំនួន៦នាក់ មកពីស្រុកចំនួន ៣ នៅក្នុងខេត្តកំពត ដែលរងគ្រោះក្នុង ឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ។

ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយក ចិត្តទុកដាក់អំពាវ នាវដល់សប្បុរសជន និងគិតគូរចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ  ដោយរលំបាក់អគារនេះ។

ការប្រគល់នេះធ្វើឡើង នៅសាខាធនាគារ អេស៊ីលីដា ខេត្តកំពត ដែលមានសាច់ ញាតិនៃសពជនរងគ្រោះ សរុបចំនួន ៦នាក់ ក្នុងនោះនៅស្រុកជុំគិរី ចំនួន៤នាក់ ក្នុងស្រុកទឹកឈូ ចំនួន១នាក់ និងក្នុងស្រុក ឈូកចំនួន ១នាក់ ដែលក្នុងមួយ គ្រួសារសពទទួលបានថវិកា ៥ម៉ឺនដុល្លារអាមេរិក សរុបថវិកាទាំង អស់ចំនួន៣០ ម៉ឺនដុល្លារ អាមេរិក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *