អ្នកតំណាងរាស្រ្តមណ្ឌល កំពតអញ្ជើញបើក ការដ្ឋានសាងសង់វិហារ ឥស្លាមនៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ លោក ម៉ាត់ សេត និងលោក គៀង វ៉ាង អ្នកតំណាងរាស្ត្រ មណ្ឌលកំពត និងលោកស្រី យ៉យ នីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់ព្រះវិហារឥស្លាម មួយកន្លែង ដែលស្ថិតនៅភូមិ អណ្ដូងជីម៉ឺន ឃុំកំពង់ក្រែងស្រុក ទឹកឈូខេត្តកំពត។

យោងតាមរបាយការណ៍ បានឱ្យដឹងថា វិហារឥស្លាម ដែលបានបើកការដ្ឋាន សាងសង់ពេលនេះគឺជា ជំនួយសប្បុធម៌របស់ ប្រទេសគុយវ៉េត តាមរយៈអង្គការសាមគ្គីភាព កម្ពុជា ដែលមានទំហំទទឹង ៨ម៉ែត្រគុណនឹង បណ្ដោយ១២ម៉ែត្រ ធ្វើម៉ែត្រ ធ្វើពីបេតុង ចាក់ប្លង់សេ ជញ្ជាំងឥដ្ឋ។

មានប្រសាសន៍សំណេះ សំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានថ្លែងការ កោតសរសើរចំពោះ ម្ចាស់ជំនួយនៃសប្បុរស ជនប្រទេសគុយវ៉េត និងអង្គការសាមគ្គីភាពកម្ពុជា ដែលតែងតែបាន រួមចំណែកក្នុង កិច្ចការងារសង្គម ជួយដល់ប្រជាពលរដ្ឋ ក្រីក្រខ្វះខាតក្នុង សហគមន៍នៅមូលដ្ឋាន នានានៃខេត្តកំពតក្នុងរយៈ ពេលកន្លងមក គឺសំដៅ រួមចំណែក ជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការ កាត់បន្ថយភាពក្រី ក្ររបស់ ប្រជាពលរដ្ឋ។

លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្ត ក៏បានសំដែងការសង្ឃឹមនិង ចាត់ទុក វិហារដែលបាន បើកការដ្ឋានសាងសង់ពេល នេះ គឺជាសមិទ្ធផលថ្មី មួយបន្ថែមទៀត សម្រាប់បង ប្អូនខ្មែរឥស្លាមក្នុងសហគមន៍ នេះ បានគោរព ប្រតិបត្តិទៅតាមជំនឿ សាសនា របស់បងប្អូនខ្មែរ ឥស្លាម ប្រកបដោយ ភាពសមរម្យ។

លោក ម៉ាត់ សេត ក៏បានលើក បញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសជាតិ យើងកំពុងមានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ហើយសមិទ្ធផលទាំងនេះ គឺផ្ដើមចេញពីនយោបាយ ឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្ដេច តេជោហ៊ុន សែនដោយលះ បង់យ៉ាងលំបាក រហូតធ្វើឲ្យប្រទេស ជាតិយើង ប្រែក្លាយពីប្រទេសមាន សង្គ្រាមរ៉ាំរ៉ៃ ទៅជាប្រទេស មានសុខសន្តិភាពពេញ បរិបូណ៌នៅក្នុងទូទាំង ប្រទេសដូចសព្វថ្ងៃនេះ ។

ដែលទាំងនេះគឺជាមូល ដ្ឋានគ្រឹះ ផ្ដល់ឱកាសឲ្យ យើងទាំងអស់គ្នាបានធ្វើ ការអភិវឌ្ឍ និងកសាងសេដ្ឋកិច្ចជាតិ ពីបាតដៃទទេ រហូតដល់សេដ្ឋកិច្ច រីកចម្រើននិងជីវភាព របស់ ប្រជាពលរដ្ឋ បានរុងរឿងដូចសព្វថ្ងៃនេះ។

ដូច្នេះសុខសន្តិភាពពិត ជាមានតម្លៃមិនអាចកាត់ ថ្លៃបានឡើយ ហើយយើងទាំងអស់គ្នា ត្រូវតែរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាពនេះ ឱ្យបាន គង់វង្សយូរអង្វែង តទៅមុខបន្តទៀត។

ក្នុងឱកាសនោះ អ្នកតំណាងរាស្ត្រក៏បានផ្តាំ ផ្ញើដល់ប្រជាពលរដ្ឋយើង ត្រូវចេះថែរក្សាអនាម័យ សុខភាព ដោយរស់នៅ ស្អាត ហូបស្អាត ផឹកស្អាត នឹងសម្រាន្ត ក្នុងមុងជានិច្ច ព្រមទាំងខិតខំដាំដុះ  ចិញ្ចឹមសត្វដើម្បីបានរួមផ្សំ សម្រាប់ជីវភាព គ្រួសារផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *