រដ្ឋបាលខេត្តកំពតធ្វើ ពិធីបួងសួងសុំ សេចក្ដីសុខចម្រើន ក្នុងឱកាសបុណ្យ ចូលឆ្នាំចិន ២០២០

(ខេត្តកំពត)៖ ក្នុងឱកាសនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិនឆ្នាំ២០២០នេះ។  នៅព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត ក្រោមការចូលរួម ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រីលាង ហៃជាវ តាយ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តព្រមទាំង ឯកឧត្តម លោកស្រី លោក-លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមន្ត្រី រាជការជុំវិញខេត្ត អាជ្ញាធរក្រុង បានរួមគ្នាធ្វើពិធី សែនព្រេនបួងសួង សុំសេចក្ដីសុខ ចម្រើន ដែលពិធីនេះ បានប្រព្រឹត្តទៅនៅ ទីអាសនៈ លោកតាសាលា ដំបូងខេត្ត និងនៅ វិហារព្រះម៉ែ ក្នុងក្រុងកំពត។

ការធ្វើពិធីសែន ព្រែនបួងសួង គឺរដ្ឋបាលខេត្ត កំពតតែងបានធ្វើឡើង តាមទម្លាប់ជារៀល រាល់ឆ្នាំក្នុងឱកាសនៃវិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជន ជាតិចិនមកដល់ ក្នុងគោលបំណង ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រជាពលរដ្ឋ ទូទៅនិងការអភិវឌ្ឍន៍ កាន់តែមានភាពរីកចម្រើន ថែមទៀតក្នុងខេត្តកំពត ក៏ដូចជាការបួងសួង សុំ ឱ្យប្រទេសជាតិ មានសុខសន្តិភាព ជារៀងរហូតយូរអង្វែង ក៏ដូចជាសុំសេចក្ដីសុខ ដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តជាតិ មកទស្សនាកម្សាន្តនៅ ទឹកដីខេត្តកំពត អោយទទួលបាននូវសុខសុវត្ថិភាពគ្រប់ប្រការ ពិសេសការបួងសួង សុំឱ្យទេវតានិងបារមី វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹកម្ចាស់ដីដែលថែរក្សា ឃុំគ្រងក្នុងទឹកដីខេត្តកំពត តាមជួយថែរក្សា ប្រមុខរាជរដ្ឋាភិបាលគឺ សម្ដេចតេជោ ហ៊ុន សែន ប្រកបដោយ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា អោយជួបតែសុខសន្តិភាព និងការអភិវឌ្ឍន៍ កាន់តែរីកចម្រើនថែម ទៀតជារៀងរហូតតទៅ។

សូមបញ្ជាក់ថា ការធ្វើពិធីបួងសួងនេះ ធ្វើឡើងគឺស្របទៅនឹងអ្វីដែល រាជរដ្ឋាភិបាលកម្ពុជាយើង តែងតែ បានយកចិត្តទុកដាក់ ផ្ដល់សិទ្ធសេរីភាពទូលំទូលាយ នូវជំនឿសានាផ្សេងៗ  គ្នាដែលដូនតាបាន បន្សល់ទុកដើម្បីគោរព  រៀងៗខ្លួនរបស់ ប្រជាពលរដ្ឋ។

ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែល បានរួមគ្នាធ្វើពិធីបួងសួង នាពេលនេះ ក្រៅពីកិច្ចខិតខំប្រឹង ប្រែងការងារស្នូល ពោលគឺការអភិវឌ្ឍន៍ និងបម្រើប្រជាពល រដ្ឋក្នុងខេត្ត។

សកម្មភាពទាំងនេះក៏ ជាចំណែកមួយដែលបានរួម ជាមួយប្រជាជនយើង គ្រប់រូបដែលតែងតែ បានបន់ស្រន់ប្រាថ្នា សុំជួបតែសេចក្ដីសុខ គ្រប់ប្រការ និងក៏ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហា រួមគ្នាទទួលខុសត្រូវផងដែរ។

ពិសេសសូមអោយ ប្រទេសជាតិយើង បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍បាន កាន់តែរីកចម្រើន ជានិរន្ត តទៅមុខទៀត ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹក នាំដ៏ វាងវែនៃកម្ពុជាយើង។

ជាមួយឱកាសនោះ លោក ជាវ តាយ ក៏បានជូនថវិកា ដល់ក្រុមលោត ម៉ុងសាយ ព្រមទាំង កងកម្លាំងនគរបាល និងអាវុហត្ថ ព្រមទាំងប្រជាពលរដ្ឋ សរុប ចំនួន ជាង២លាន ៥សែនរៀល៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *