គណៈប្រតិភូខេត្តកំពត ចូលរួមទទួលជ័យ លាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ាន នៅប្រទេសប្រុយណេ

(ខេត្តកំពត)៖ ជាមោទនភាពថ្មី មួយទៀតសម្រាប់ កម្ពុជាយើង ដោយទីក្រុង របស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងកំពត ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលជ័យលាភីទី ក្រុងទេសចរណ៍ ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យ លាភីរង្វាន់ទេសចរណ៍ អាស៊ាន ដែលបានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី១៦  ខែមករា ឆ្នាំ២០២០ នាឱកាស  វេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២០ នៅរដ្ឋធានីបង់ ដារសេរីបេហ្គាវ៉ាន ប្រទេសព្រុយណេ។

ក្នុងនោះម្ចាស់ជ័យលាភី នៃទីក្រុងកំពត  ខេត្តកំពត ត្រូវបាន ដឹកនាំសហការី ទៅចូលរួមទទួលដោយ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ការប្រគល់រង្វាន់នេះ  ធ្វើឡើងដើម្បីពង្រឹង ភាពទាក់ទាញ និងបង្កើនភាពប្រកួត ប្រជែងរបស់ទីក្រុង ទេសចរណ៍ អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នៅក្នុងតាមបណ្តាទីក្រុង របស់អាស៊ាន ក៏ដូចជា ជម្រុញដល់ការរៀបចំ មជ្ឈដ្ឋានរស់នៅរបស់ប្រជាពល រដ្ឋតាមបណ្តាទីក្រុងឲ្យ កាន់តែប្រសើរឡើង  ព្រមទាំងចូលរួមយ៉ាងមាន ប្រសិទ្ធភាពដល់ការអភិវឌ្ឍ ទីក្រុងប្រកបដោយ និរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដារទីក្រុងទេសចរណ៍ ស្អាតអាស៊ានត្រូវបានដឹកនាំ រៀបចំដោយក្រសួង ទេសចរណ៍កម្ពុជា និង គណៈ កម្មាធិការ ជាតិ វាយ តម្លៃ ទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រ ពីរដ្ឋមន្ត្រី ទេសចរណ៍ អាស៊ាន ហើយស្តង់ដារនេះ ត្រូវបានអនុម័ត និងដាក់ឲ្យ អនុវត្តជា ផ្លូវការ កាលពីវេទិកា ទេសចរណ៍អាស៊ាន ឆ្នាំ ២០១៥។

គណៈកម្មាធិការជាតិ វាយ តម្លៃ ទីក្រុងស្អាតបាននឹង កំពុងជម្រុញចលនាប្រឡង ប្រណាំងទីក្រុងស្អាត ទាំង នៅកម្រិត ថ្នាក់ជាតិ និងកម្រិត តំបន់ អាស៊ាន សំដៅចូលរួមដល់ ការជម្រុញការកសាងទី ក្រុងឆ្លាតវៃ (Smart City)  នៅក្នុងតំបន់អាស៊ាន។

នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់ កម្ពុជាក្នុងតំបន់ ក្រោមការ ដឹកនាំ ដ៏ ឈ្លាស វៃរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *