វិទ្យាល័យបន្ទាយឆ្មា មានសិស្សានុសិស្ស ៣៥នាក់កើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់ កម្លាំងកំពុង សង្គ្រោះបន្ទាន់

(ខេត្តបន្ទាយមានជ័យ)៖ នៅសាលាវិទ្យាល័យ បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ  ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យមានសិស្សា នុសិស្ស ចំនួន៣៥នាក់ក្នុងនោះ មានសិស្សស្រីចំនួន២៦នាក់ សិស្សប្រុស ចំនួន៧នាក់  លោកគ្រូចំនួន១នាក់លោក ស្រីជំទប់ទី២មួយ១នាក់ កើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់ កម្លាំងដោយមិន ដឹងមូលហេតុ ក្រោយពីកំពុងកើត ហេតុនោះត្រូវបាន នាយកសាលា លោកគ្រូ អ្នកគ្រូ សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យជួយដឹក តាមរថយន្តសង្ក្រោះបន្ទាន់ ទៅកាន់មណ្ឌលសុខ ភាពបន្ទាយឆ្មារ និងទៅមន្ទីពេទ្យ បង្អែកថ្មពួកនៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

លោក វរសេនីយ៍នទោ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួកបានប្រាប់អ្នក យកព័ត៍មានឲ្យដឹង ថាដោយមានការយក ចិត្តដាក់ពី លោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកទទួលបាន ព័ត៌មានថាមានសិស្ស កើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំង ភ្លាម លោកបានដឹក នាំកម្លាំង ចុះជួយ សហការជាមួយគ្រូពេទ្យ ដល់កន្លែងកើតហេតុហើយ បានធ្វើអន្តរាគមន៍ ជួយបីដឹកតាមរថយន្ត សង្គ្រោះយ៉ាងញាប់ដៃញាប់ ជើងរហូតដល់ម៉ោងនេះ ស្ថានភាព ពួកគាត់ពេល នេះមានភាពធូស្រាល បន្តិចឡើងវិញហើយ ។

តាមការអះអាងរបស់ លោកគ្រូពេទ្យបាននិយាយ ថាការដែលសិស្សដួល សន្លប់ទាំង៣៥នាក់នោះ  អាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំងនោះ យោងតាមការ សន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺពុំទាន់ដឹងមូល ហេតុនៅឡើយ កំពុងធ្វើការស្រាវ ជ្រាវសង្ឃឹមថាសិស្ស ទាំងអស់នោះនិងរកមូល ហេតុឃើញនៅ ពេលខាងមុខនេះ  តែសិស្សទាំងអស់មិន បណ្តាលឲ្យមានសិស្ស ណារងគ្រោះដល់អាយុ ជីវិតនោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *