យុវជនម្នាក់ខឹង ម្តាយស្តីបន្ទោសមិន ឱ្យផឹកស្រាសម្រេចចិត្ត ចងកសម្លាប់ខ្លួន …….

(ខេត្តកណ្តា)៖ យុវជនម្នាក់តូចចិត្តនិង ម្តាយស្តីបន្ទោសខ្លាំង ពេករឿងផឹកស្រាក៏ សម្រេចចិត្តចងករបញ្ចប់ ជីវិតខ្លួនឯងបង្ករ អោយមានការភ្ញាក់ ទាំងព្រឹកព្រលឹម ហេតុការណ៍នេះកើតឡើង កាលថ្ងៃទី២២ខែមករា ឆ្នាំ២០២០វេលាម៉ោង០៥និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះប្រាក់ឃុំ ភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាសពជនរងគ្រោះ មានឈ្មោះឈួនហេងហៅប៉ក់ ភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរមានមុខ របរជាកសិក មានទីលំនៅរស់នៅ ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់អោយដឹង ទៀតថាមុនពេលកើតហេតុជន រងគ្រោះឈ្មោះឈួនហេង បានផឹកស្រា ស្រវឹងហើយត្រូវ ម្តាយឈ្មោះជាលី អាយុ៥៥ឆ្នាំបានស្តី បន្ទោសថាអោយ ជនរងគ្រោះដោយម្តាយកូន (ជនរងគ្រោះ) មានជំងឺរបួសឈឺជើងផង ភ្លាមៗនោះស្រាប់តែជនរងគ្រោះ ខឹងនិងម្តាយស្តីបន្ទោសអោយ រឿងផឹកស្រា ក្រោយមកស្រ្តីជាម្តាយ ក៏បានឡើងទៅលើផ្ទះ បាត់លុះព្រឹកឡើងនៅវេលា ម៉ោង០៥និង៣០នាទី នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២០ ប្អូនស្រីជនរងគ្រោះឈ្មោះ ឈួន ឡាយ អាយុ២៧ឆ្នាំ បានចុះពីលើផ្ទះ មកក្រោមដើម្បី ងូតទឹកទៅធ្វើការ ចុះមកដល់ក្រោមផ្ទះភ្លាម ស្រាប់តែឃើញ បងប្រុសខ្លួនឈ្មោះ ឈួន ហេង បានចងករស្លាប់ ខ្លួនបាត់ទៅហើយ។

ក្រោយពេលកើតហេតុ  សាច់ញាតិជនរងគ្រោះ បានទូរស័ព្ទទៅនគរបាលប៉ុស្តិ៍ ភូមិធំប្រាប់ថាមាន ករណីមនុស្សបាន ចងកស្លាប់ខ្លួន នៅភូមិកោះប្រាក់ សមកិច្ចបានទទួល ដំណឹងភ្លាម ដឹកកំលាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលភូមិធំ ក៏បានសហការជា មួយជំនាញស្រុកកៀនស្វាយ រួមនិងក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ ទៅពិនិត្យសាកសព ឃើញថាជនរងគ្រោះពិត ជាបានស្លាប់ដោយសារ ចងកពិតប្រាកដមែន ក្រោយធ្វើកោសល្យ វិច័យរួចរាល់ សមត្ថកិច្ចជំនាញក៏បាន ប្រគល់សពជនរងគ្រោះអោយ ទៅក្រុមគ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *